
មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពវិហារ និងស្នាក់ការថ្វាយបង្គំពាហិរសាសនាទូទាំងខេត្ត
លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន រួមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យ ស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជាក់ស្តែងតាមបណ្តាវិហារ និងស្នាក់ការថ្វាយបង្គំនៃវិស័យពាហិរសាសនាទូទាំងខេត្តប៉ៃលិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។









