
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧
(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ៥ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្ត កំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការណែនាំ ដល់ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ត្រូវពិនិត្យលទ្ធភាពលុបបំបាត់ ការប្រើប្រាស់ទូរស័ព្ទ របស់សិស្សានុសិស្សនៅក្នុងម៉ោងសិក្សា ហើយប្រសិនជាអាចគឺត្រូវធ្វើនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះតែម្ដង ។ជាមួយគ្នានេះសម្តេចធិបតី ក៏បានអំពាវនាវឲ្យមាតា បិតា និងអណាព្យាបាលសិស្សទាំងអស់ ចូលរួមសហការផងដែរ។











