មន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បន្តចុះតាមដានការបិទស្លាកតម្លៃការទិញ-លក់ កសិផលនានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

មន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បន្តចុះតាមដានការបិទស្លាកតម្លៃការទិញ-លក់ កសិផលនានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក វ៉ាន់ ហួរ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះផ្ទាល់ដល់ទីតាំងប្រមូលទិញ-លក់កសិផលនានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពិនិត្យមើលសកម្មភាពអាជីវកម្មពាក់ព័ន្ធ កសិផលសំខាន់ៗពីរគឺ ពោតក្រហម (ស្នួល-គ្រាប់) និង ដំឡូងមី និងពិនិត្យការបិទស្លាកតម្លៃ ឱ្យបានច្បាស់លាស់ ព្រមទាំងសាកសួរផ្ទាល់ជាមួយម្ចាស់ទីតាំងប្រមូលទិញ-លក់កសិផលនានា ឬអាជីវករអំពីលំហូរ នៃការទិញចូល (បរិមាណទិញ តម្លៃប្រែប្រួល និងប្រភពទិញ) ដែលប្រមូលទិញបាន ពីប្រជាកសិករក្នុងមូលដ្ឋាន។

អាហារមិនគួរទទួលទានគោលនយោបាយអាទិភាព៦ចំណុចប្រាក់ឈ្នួលកម្មករពាណិជ្ជកម្មកម្ពុជាអ្នកសារព័ត៌មាន

Related News

(វីដេអូ) : ប្រេងរឹត ម៉ាស្សា ស្តេចព្រៃ ៩៩៩ បំបាត់ការឈឺចាប់
Business
(វីដេអូ) : ប្រេងរឹត ម៉ាស្សា ស្តេចព្រៃ ៩៩៩ បំបាត់ការឈឺចាប់
ផលិតផលរបស់ សិប្បកម្ម ខ្មែរម៉េងទ្រី ៩៩៩ ដែលមានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មានគុណភាពខ្ពស់ ទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ខេត្តប៉ៃលិន។ គាំទ្រផលិតផលខ្មែរ ជា មនសិកា ស្នេហាជាតិ ! ខ្មែរខ្លាំង ខ្មែរធ្វើបាន !
Pailin provincial dept. of information
Pailin provincial dept. of information
Read More
លោក ភី ឡង់ឌី ដឹកនាំក្រុមការងារចុះដំឡើងស្លាកគណបក្សចំនួន ៤ ទីតាំង ក្នុងភូមិវាលវង់ និងភូមិអូរច្រាកើត សង្កាត់ទួលល្វា
Business
លោក ភី ឡង់ឌី ដឹកនាំក្រុមការងារចុះដំឡើងស្លាកគណបក្សចំនួន ៤ ទីតាំង ក្នុងភូមិវាលវង់ និងភូមិអូរច្រាកើត សង្កាត់ទួលល្វា
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក ភី ឡង់ឌី សមាជិកក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ទួលល្វា និងជាប្រធានក្រុមការងារចុះជួយភូមិវាលវង់ និងភូមិអូរច្រាកើត បានដឹកនាំសមាជិកក្រុមការងារចុះរៀបចំដំឡើងស្លាកគណបក្សនៅតាមទីតាំងគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីពង្រឹងការផ្សព្វផ្សាយ និងត្រៀមលក្ខណៈសម្រាប់សកម្មភាពការងារបក្ស។
Pailin provincial dept. of information
Pailin provincial dept. of information
Read More
បទយកការណ៍៖ ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
Business
បទយកការណ៍៖ ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើ កសិផលក្នុងស្រុក។ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបាន ការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។
Pailin provincial dept. of information
Pailin provincial dept. of information
Read More
សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
Business
សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។
Pailin provincial dept. of information
Pailin provincial dept. of information
Read More
លោក ដួង សុកេន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom
Business
លោក ដួង សុកេន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ដួង សុកេន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្រ្ដីរាជការក្រោមឱវាទ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ Zoom។
Pailin provincial dept. of information
Pailin provincial dept. of information
Read More
ស្រាបុរាណ៥ធាតុ ក្រមុំ៣០កម្លោះ៩៩៩ ផលិតផលរបស់កូនខ្មែរខេត្តប៉ៃលិន (ផលិតផល ភូមិមួយ ផលិតផលមួយ ខេត្តប៉ៃលិន)
Business
ស្រាបុរាណ៥ធាតុ ក្រមុំ៣០កម្លោះ៩៩៩ ផលិតផលរបស់កូនខ្មែរខេត្តប៉ៃលិន (ផលិតផល ភូមិមួយ ផលិតផលមួយ ខេត្តប៉ៃលិន)
មានអត្ថប្រយោជន៍សំខាន់ៗចំពោះសម្រស់ និងសុខភាព •ការថែទាំស្បែក: កាត់បន្ថយការរលាកនៅពេលយប់ ជួយព្យាបាលបញ្ហាមុខមុន មុខជាំ ប្រតិកម្មស្បែក និងមុខក្រហម។ •ការស្តារកោសិកា: ជម្រុះកោសិកាចាស់ បង្កើតកោសិកាថ្មី ជួយឱ្យស្បែកមានសំណើម និងមើលទៅក្មេងជាងវ័យ (Anti-aging) ។ •សុខភាពបន្តពូជ: ជួយឱ្យស្បូន និងក្រពេញសុដន់សុដន់រឹងមាំ រក្សាសំណើមទ្វាមាស និងសម្រួលដល់វដ្តរដូវរបស់ស្ត្រី។ •សុខភាពបុរស: ពង្រឹងកម្លាំងសាច់ដុំបុរសឱ្យរឹងមាំ មានថាមពលបានយូរ និងមានអាយុវឌ្ឍនៈ និងក្មេងជាងវ័យ។
Pailin provincial dept. of information
Pailin provincial dept. of information
Read More

Latest News

មន្ទីរសាធារណការខេត្តប៉ៃលិន បន្តស្ថាបនាអ៊ុតកៅស៊ូកំណាត់ផ្លូវវាងក្រុងប្រវែងប្រមាណ ២គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលចរាចរណ៍
Development

មន្ទីរសាធារណការខេត្តប៉ៃលិន បន្តស្ថាបនាអ៊ុតកៅស៊ូកំណាត់ផ្លូវវាងក្រុងប្រវែងប្រមាណ ២គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលចរាចរណ៍

(ប៉ៃលិន)៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះស្ថាបនាអ៊ុតកៅស៊ូបន្ថែមលើកំណាត់ផ្លូវវាងក្រុងប៉ៃលិន ដែលមានប្រវែងប្រមាណ ២គីឡូម៉ែត្រ ចាប់ពីចំណុចមុខរោងចក្រសម្ងួតមៀនប៉ៃលិន រហូតដល់ចំណុចបរិវេណវិមានឈ្នះ-ឈ្នះខេត្តប៉ៃលិន។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
Natural disaster

ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
អាហារដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង
Health

អាហារដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង

សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
Announcements

រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ

សេចក្តីជូនដំណឹង ស្តីពី ​​ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ

Pailin provincial dept. of information
Pailin provincial dept. of information
Read More