
អភិបាលស្រុកក្រគរ អញ្ជើញដឹកនាំកិច្ចប្រជុំការងារអប់រំ ស្តីពីការត្រៀមរៀបចំបវេសនកាល ឆ្នាំសិក្សា ២០២៦-២០២៧
អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារអប់រំ ស្តីពីការត្រៀមរៀបចំបវេសនកាល ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះផ្ដោតលើការត្រៀមលក្ខណៈសម្បត្តិ ការពង្រឹងគុណភាពអប់រំ វិន័យ សោភ័ណភាពសាលារៀន និងការជំរុញការចុះឈ្មោះចូលរៀន ដើម្បីធានាប្រសិទ្ធភាពសម្រាប់ឆ្នាំសិក្សាថ្មី។











