
រដ្ឋបាលស្រុកកណ្ដៀង នាំយកអំណោយ និងថវិកា ចែកជូនគ្រួសារអតីតយុទ្ធជនចំនួន ៨គ្រួសារ
អភិបាលស្រុកកណ្ដៀង បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក នាំយកអំណោយជាស្បៀងអាហារ (អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ) និងថវិកា ទៅចែកជូនគ្រួសារអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាពចំនួន ៨គ្រួសារ នៅភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់។ ក្នុងនោះ មេភូមិ ប្រជាការពារ និងមេក្រុមសរុបចំនួន ៨នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភផងដែរ។











