រដ្ឋបាលខេត្តពោធិ៍សាត់ ពង្រឹងការយល់ដឹងផ្នែកច្បាប់លើវិស័យអចលនវត្ថុ និងបញ្ចាំ ដើម្បីជៀសវាងបញ្ហាប្រឈម និងការពិន័យផ្សេងៗ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន មាត្រា អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តំណាង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ និងអាជីវករក្នុងវិស័យអចលនវត្ថុ និងបញ្ចាំជាច្រើនរូបទៀត។
Pursat provincial dept. of information Read More