
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍ ក្រុងសៀមរាប
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញដឹកនាំសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីរាជការ ចូលរួមជាប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍ ក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់ញាតកាទាំង៧សន្ដាន និងវីរកងទ័ពយើងដែលបានពាលីដើម្បីបុព្វហេតុជាមាតុភូមិ។











