
អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយនូវការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយជូនដល់សិស្សនិស្សិតក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ (USEA) ខេត្តសៀមរាប ។











