
ថ្នាក់ដឹកនាំខេត្តកំពត នឹងបំពាក់កាមេរ៉ានៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈជូនពលរដ្ឋ
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត នឹងបំពាក់កាមេរ៉ាស្វ័យប្រវត្តិនៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ដើម្បីពង្រឹងការតាមដានការផ្តល់សេវា និងឥរិយាបថរបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព រហ័សរហួន និងប្រកបដោយការគោរព។











