
លោកស្រី ប៉ូ ចាន់រស្មីជួបចំណេះសំណាលមន្ត្រីក្នុងឱកាសបុណ្យភ្ជុំ និងចូលរួមកាន់បិណ្ឌ១១នៅវត្តត្រើយកោះ
ដើម្បីធានាដល់និរន្តរភាពការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុននេះ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត រៀបចំពិធីសំណេះណាល និងដាក់ផែនការចាំបាច់ជូនដល់មន្ត្រីក្រុមការងារផ្សព្វផ្សាយ។ ហើយលោកស្រីក៏បានដឹកនាំមន្ត្រីចូលរួមកាន់បិណ្ឌវេនទី១១នៅវត្តត្រើយកោះផងដែរ ដើម្បីបង្ហាញគំរូសាមគ្គីភាព រួមគ្នាធ្វើបុណ្យទានសន្សំកុសលសម្រាប់ខ្លួនផ្ទាល់ និងឧទ្ទិសមគ្គផលជូនដល់បុព្វការីជនរៀងៗខ្លួនផងដែរ។











