
កម្លាំងនគរបាលខេត្តប៉ៃលិន បន្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។









