
អត្ថប្រយោជន៍ច្រើនយ៉ាងដែលបានពីវល្លិបណ្ដូលពេច
សុខភាព៖ វល្លិបណ្ដូលពេច ជារុក្ខជាតិម្យ៉ាង ដែលផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាៈ

សុខភាព៖ វល្លិបណ្ដូលពេច ជារុក្ខជាតិម្យ៉ាង ដែលផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាៈ













ប៉ៃលិន៖ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។


ផលិតផលរបស់ សិប្បកម្ម ខ្មែរម៉េងទ្រី ៩៩៩ ដែលមានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មានគុណភាពខ្ពស់ ទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ខេត្តប៉ៃលិន។ គាំទ្រផលិតផលខ្មែរ ជា មនសិកា ស្នេហាជាតិ ! ខ្មែរខ្លាំង ខ្មែរធ្វើបាន !


ប៉ៃលិន៖ ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បានបើកដំណើរការនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្របតាមប្រតិទិន និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងដែល គ.ជ.ប កំណត់។ សម្រាប់ខេត្តប៉ៃលិន ការិយាល័យចុះឈ្មោះទាំង ៨ បានចាប់ផ្តើមដំណើរការព្រមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋដែលមានលក្ខខណ្ឌតាមច្បាប់ ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។


ប៉ៃលិន៖ នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ទទួលផែនការងារធនធានមនុស្ស ឱ្យចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ទៅប្រគល់ជូនមន្ត្រីនគរបាលចំនួន ៥នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ។
