
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសាលាក្រៅ ដឹកនាំដោយលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានចុះយុទ្ធនាការរួមគ្នា ដោយកិច្ចសហការជាមួយ មន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធ លាងសម្អាត និងរៀបចំសណ្តាប់ធ្នាប់ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ព្រំដែន និងការពារបរិស្ថាន។











