
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំកសិកម្ម ដើម្បីអន្តរាគមន៏ និងស្ដារផលិតកម្មឡើងវិញក្រោយជំនន់ទឹកភ្លៀង
(ប៉ៃលិន)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំកសិកម្មរបស់កសិករចំនួន ៦គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានផ្តល់ធាតុចូលកសិកម្មរួមមាន៖ ជីទឹក និងថ្នាំកសិកម្ម ដើម្បីអន្តរាគមន៏ និងស្ដារផលិតកម្មឡើងវិញក្រោយជំនន់ទឹកភ្លៀង។











