
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៦













(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ៥ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្ត កំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការណែនាំ ដល់ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ត្រូវពិនិត្យលទ្ធភាពលុបបំបាត់ ការប្រើប្រាស់ទូរស័ព្ទ របស់សិស្សានុសិស្សនៅក្នុងម៉ោងសិក្សា ហើយប្រសិនជាអាចគឺត្រូវធ្វើនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះតែម្ដង ។ជាមួយគ្នានេះសម្តេចធិបតី ក៏បានអំពាវនាវឲ្យមាតា បិតា និងអណាព្យាបាលសិស្សទាំងអស់ ចូលរួមសហការផងដែរ។


(ប៉ៃលិន)៖នៅថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយរដ្ឋបាលក្រុង អជ្ញាធរខេត្ត មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត និងយុវជន ស ស យ ក បន្តធ្វើការចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតជូនយានយន្តប្រជាពលរដ្ឋ ចំនួន០២ភូមិ ភូមិអូរខ្ទីង និងភូមិក្រចាប់លើ ស្ថិតនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


(វីដេអូ)៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឲ្យម្ចាស់ ឬ នាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ ស្តីពីការងារ ត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែវិច្ឆិកា ដែលកម្មករ-និយោជិត ត្រូវទទួលបាន ឲ្យបានមុនថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣-២៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។


(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំលោកមេបញ្ជាការរង ប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យបុគ្គលិក នាយលេខាធិការដ្ឋាន បើកកិច្ចប្រជុំជួរបញ្ជាការ ដើម្បីបែងចែកតួនាទី ភារកិច្ច ជូនមេបញ្ជាការរង ជួយមេបញ្ជាការ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបចូលរួម។
