ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលបដិសណ្ឋារកិច្ចជួបសំណេះសំណាល សម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សាហេរូឌីន បាបាថាហ៉ីម (Excellency Mr. Zaheeruddin Babar Thaheem ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព ក្នុង កិច្ចសហការល្អ លេីគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ។
ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អាលី មេមូដ អនុបេសសកម្មទូតប៉ាគីស្ថាន ប្រតិភូអមដំណេីរ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំបដិសណ្ឋារកិច្ច នៃរដ្ឋបាលសាលាខេត្ត៕


សុខាភិបាល
លោក ភេទ សម្បត្តិ រស់នៅឃុំមេម៉ង ស្រុកកែវសីមា បានសម្តែងនូវអារម្មណ៍រំភើប និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្នុងឱកាសដែលលោកបានជូនភរិយាមកពិនិត្យសុខភាពផ្ទៃពោះ
លោកបានលើកឡើងថា ក្រុមគ្រូពេទ្យនៅទីនេះមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ រួមទាំងផ្តល់ការទទួលរាក់ទាក់ ការមើលថែទាំយ៉ាងយកចិត្តទុកដាក់ និងគិតគូរពីសុខុមាលភាពអ្នកជំងឺ ជាពិសេសការផ្តល់សេវាប្រកបដោយភាពកក់ក្តៅនេះ បានធ្វើឱ្យក្រុមគ្រួសាររបស់លោកមានទំនុកចិត្តយ៉ាងខ្លាំងមកលើប្រព័ន្ធសេវាសុខាភិបាលសាធារណៈនៅក្នុងខេត្ត។


សុខាភិបាល
បទសម្ភាសន៍ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ
បទសម្ភាសន៍ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
រៀបចំដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


សុខាភិបាល
ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយទទួលបានសេវាពិគ្រោះ និងពិនិត្យព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយទទួលបានសេវាពិគ្រោះ និងពិនិត្យព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ រៀបចំដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំគណៈប្រតិភូនៃខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណង ៖ ធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍អំពីសមិទ្ធផល លទ្ធផលការងារ រួមទាំងវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦៕


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី និង លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ និងមន្ត្រីកម្មវិធីឃុំ សង្កាត់ជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


សុខាភិបាល
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ
សុខភាពសាធារណៈជាចក្ខុវិស័យដ៏ចម្បងមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបង្កើនប្រសិទ្ឋភាពដល់គ្រប់មន្ទីរពេទ្យរបស់រដ្ឋ។ ជាក់ស្តែងនេះជាសកម្មភាពរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋយ៉ាងសកម្ម ប្រកបដោយភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។


សុខាភិបាល
ចំណាប់អារម្មណ៍របស់មន្ត្រីនគរបាល មកទទួលបានសេវាសម្រាលកូន ប្រើប័ណ្ណ ប.ស.ស. ដោយមានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
ចំណាប់អារម្មណ៍របស់មន្ត្រីនគរបាល មកទទួលបានសេវាសម្រាលកូន ប្រើប័ណ្ណ ប.ស.ស. ដោយមានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះសរុបចំនួន ២០ម៉ឺនក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី និងទំនប់សែនសុខដុម ដើម្បីចូលរួមចំណែកថែរក្សា បង្កើនផលស្តុកត្រីធម្មជាតិ និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សកម្ពុជាស្រុកកោះញែក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី អញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាកោះញែក។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដើម្បីលើកកម្ពស់វិស័យអប់រំ និងការសិក្សាពេញមួយជីវិត
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា» លើកទី២៦ ក្រោមប្រធានបទ "អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន" ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំអគាររដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
លោក វណ្ណា ម៉ាប់ នាំយកលិខិតចូលរួមមរណទុក្ខ និងថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយផ្ទាល់
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក វណ្ណា ម៉ាប់ អភិបាលនៃគណៈអភិបាលស្រុកពេជ្រាដា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាសាខាស្រុកពេជ្រាដា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញនាំយកលិខិតចូលរួមមរណទុក្ខ និងថវិកាឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយផ្ទាល់។
គ្រួសារសពអតីតយុទ្ធជន ដែលទទួលបានការយកចិត្តទុកដាក់នាពេលនេះ រួមមាន៖ គ្រួសារទី១ រស់នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងគ្រួសារទី២ រស់នៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
នៅក្នុងឱកាសនោះ ក្រុមការងារ បានប្រគល់ថវិកាប្រាក់ឧបត្ថម្ភបុណ្យសពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ក្នុងមួយគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសពក្នុងគ្រាលំបាកនេះផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនក្មេងកំព្រាគ្មានទីពឹង ៣នាក់បងប្អូន នៅស្រុកអូររាំង
មណ្ឌលគិរី ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសមាជិកាថ្នាក់ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជូនដល់គ្រួសារក្មេងកំព្រាគ្មានទីពឹងចំនួន ៣នាក់បងប្អូន ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្មេងកំព្រាទាំង ៣នាក់បងប្អូន រស់នៅក្នុងស្ថានភាពគួរឱ្យសង្វេគជាពន់ពេក ៖ កូនទី១ (អាយុ ១៥ឆ្នាំ)៖ មានជំងឺប្រចាំកាយ និងពិការខ្សោយបញ្ញា មិនអាចជួយធ្វើការងារអ្វីបានឡើយ។ កូនទី២ (អាយុ ១៤ឆ្នាំ)៖ កំពុងសិក្សាថ្នាក់ទី៨ នៅសាលារៀន តែជារៀងរាល់ថ្ងៃត្រូវបីប្អូនតូចទៅរៀនជាមួយ ព្រោះនៅផ្ទះគ្មានអ្នកនៅមើលថែ។ កូនទី៣ (អាយុ ៣ឆ្នាំ)៖ នៅតូចខ្លាំង រស់ក្រោមការបីបាច់ថែរក្សារបស់បងប្រុស/ស្រី។
ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ ក្រុមការងារសមាគមនារីបានឧបត្ថម្ភនូវថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត។

