ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលប្រធានបទ បច្ចេកទេសនៃការ តាក់តែងកំណត់ហេតុរបស់មន្រ្ដីនគរបាលយុត្តិធម៌ ជូនដល់សិក្ខាកាមកពីស្ថាប័នពាក់ព័ន្ធ
មណ្ឌលគិរី ៖ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញបើកវគ្គបណ្ដុះ បណ្ដាល និងធ្វើបទបង្ហាញប្រធានបទ បច្ចេកទេសនៃការតាក់តែងកំណត់ហេតុរបស់មន្រ្ដីនគបាល យុត្តិធម៌ ជូនដល់សិក្ខាកាម ដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សរុបចំនួន៧៥នាក់។
គោលបំណង៖
១. ពង្រឹងការយល់ដឹងបន្ថែមដល់មន្រ្ដីអនុវត្តច្បាប់លើការតាក់តែងកំណត់ហេតុប្រកបដោយគុណភាព និងត្រឹមត្រូវតាមច្បាប់។
២. ឈ្វេងយល់អំពីការអនុវត្តជាក់ស្ដែងធៀបនឹងទ្រឹស្ដីគតិយុត្ត។
៣. បង្ហាញឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយនៃអនុវត្តកន្លងមក។
៤. ធ្វើបច្ចុប្បន្នភាពនៃអត្ថបទច្បាប់ថ្មីៗជូនដល់មន្រ្ដីអនុវត្តច្បាប់។
៥. ពង្រឹងគុណភាព និងភាពច្បាស់លាស់នៃព័ត៌មានដែលមាននៅក្នុងកំណត់ហេតុ។
៦. ដើម្បីស្វែងរកភាពចន្លោះប្រហោងនៃការអនុវត្តនីតិវិធីកន្លងមក។
៧. របៀបចុះនិទ្ទេសលើកំណត់ហេតុឱ្យបានត្រឹមត្រូវ។
នៅចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់លិខិតបញ្ជាក់ការចូលរួមដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើគ្រប់ៗគ្នា៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យវឌ្ឍនភាព នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក អភិបាលរងខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ព្រមទាំង បានពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ការជួបសំណេះសំណាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងគ្រួសារកងទ័ពខ្វះខាត
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ចែកជូនដល់អតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកអូររាំង រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ច
ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្ត ដឹងគុណ និងសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគុណូបការៈរបស់លោកគ្រូ-អ្នកគ្រូ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអូររាំង បានរៀបចំពិធីសំណេះសំណាល ស្វែងយល់សុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីអប់រំចូលនិវត្តន៍ ព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


បរិស្ថាន
មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានសហការជាមួយស្នាក់ការឣូតេ ស្នាក់ការដីខ្មៅ ចំនួន០៧ រូប បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។
ក្រុមការងារបានធ្វើការដោះឣន្ទាក់សរុបបានចំនួន១០០ ខ្សែ ក្នុងនោះ«ឣន្ទាក់ខ្សែគោចំនួន ៥០ ខ្សែ» និង«ឣន្ទាក់ខ្សែលួសចំនួន៥០ ខ្សែ» ស្ថិតក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង
នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ដំណាក់កាលឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់ ឯកឧត្តម ហោ វ៉ាងមើល ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ទទួលបានសម្ភារៈបច្ចេកទេសបម្រើឱ្យការផ្សព្វផ្សាយ ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានទទួលសម្ភារៈបច្ចេកទេសបម្រើឱ្យការផ្សព្វផ្សាយ ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យកាន់តែទាន់ហេតុការណ៍ និងមានគុណភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរីអញ្ជើញចូលរួមពិធីបុណ្យទុរេនដាក់ឡាក់ នៅ ប្រទេសវៀតណាម
ខេត្តដាក់ឡាក់៖ កាលពីពេលថ្មីកន្លងទៅនេះ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកម្មវិធីបើក ពិធីបុណ្យទុរេនដាក់ឡាក់ និងកម្មវិធីទស្សនកិច្ចសិក្សា ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅក្នុងសង្កាត់បួនម៉ាធួត ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
េត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់អាណាព្យាបាល ជាពិសេសអ្នកម្តាយក្នុងការអប់រំកូនៗ ចៀសឆ្ងាយពីគ្រឿងញៀន ក្រសួងកិច្ចការនារី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ក្នុងការទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ឋ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូប។
ពិធីខាងលើបានប្រារព្ឋឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។


សេចក្តីជូនដំណឹង
ដំណឹងល្អ ! អភិបាលខេត្តមណ្ឌលគិរី ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលប្រឡងបាននិទ្ទេស A
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រកាសផ្តល់កម្លាំងចិត្តដល់បេក្ខជនក្នុងខេត្តមណ្ឌលគិរីទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន ដែលបានសិក្សារយៈពេល ១២ឆ្នាំកន្លងមកនេះ ដើម្បីប្រឡងជាប់ហើយ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដែលនេះគឺជាការតបស្នងសងគុណដល់ឪពុកម្តាយ ក៏ដូចជាចូលរួមអភិវឌ្ឍជាតិមាតុភូមិ។


សកម្មភាពថ្នាក់ដឹកនាំ
ដំណើរការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី២នេះ នៅមណ្ឌលវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូន
មណ្ឌលគិរី ៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ឡើយ នេះបើតាមការបញ្ជាក់របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។

