ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង»
កំពង់ចាម៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកគាស់ក្រឡ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវកៅស៊ូ ២ខ្សែ ដោយសារជំនន់ទឹកភ្លៀង
រដ្ឋបាលស្រុកគាស់ក្រឡ សូមជូនដំណឹងថា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសារស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងស្រុក បណ្តាលឱ្យទឹកហូរខ្លាំងច្រោះដាច់ផ្លូវកៅស៊ូ មិនអាចធ្វើដំណើរឆ្លងកាត់បានចំនួន ២ ទីតាំង៖


គ្រោះធម្មជាតិ
ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ
លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង ៖ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ។ ឃុំនៅផ្នែកខាងក្រោមរួមមាន ឃុំអន្លង់រុន ជ្រៃ អូរតាគី ស្រុកថ្មគោល មេត្តាមានការប្រុងប្រយ័ត្នខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកមោងឫស្សី ដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥
រដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ដឹកនាំដោយលោក ទុន សុផន អភិបាលស្រុកមោងឫស្សី បាននាំមន្ត្រី និងក្រុមការងារចូលរួមដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥។ ការងារនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់សោភ័ណភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅ ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ក្រុមជនមានពិការភាព ចំនួន ៧ក្រុម នៅស្រុកព្រៃឈរ និងស្រុកបាធាយ
នាថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកា ឧបត្ថម្ភជូនដល់ក្រុមជួយខ្លួនឯងនៃជនមានពិការភាព និងសហគមន៍ផលិតសាប៊ូលាងចាន សរុបចំនួន ៧ក្រុម នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ។


ស្រុកកំពង់ស្វាយ
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត


ស្រុកកំពង់ស្វាយ
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាឲ្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាឲ្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៥:០០នាទី (ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៥:០០នាទី (ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រចេះ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ បានរួមគ្នារៀបចំពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាន ចម្រើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរ អាជ្ញាធរដែនដី និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប។
ការរៀបចំពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយយោងតាមស្មារតីនៃលិខិតលេខ ៣១៩៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានរៀបចំរួចរាល់ជាស្ថាពរយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងដែនដី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀត រវាងខេត្តទាំងពីរ៕


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
វីដេអូសង្ខេប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។
វីដេអូសង្ខេប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
ព្រះធម្មវិសេសទេសនាគ្រែពីរ ស្តីពី ប្រវត្តិពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងអានិសង្ស កាន់បិណ្ឌ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
ព្រះធម្មវិសេសទេសនាគ្រែពីរ ស្តីពី ប្រវត្តិពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងអានិសង្ស កាន់បិណ្ឌ
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានអន្តរជាតិ ម៉ោង១២:០០នាទី (ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានអន្តរជាតិ ម៉ោង១២:០០នាទី (ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦)

