ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
(កំពង់ចាម) នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥៤ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១២ម៉ែត្រ។


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះសិក្សា និងវាយតម្លៃស្ថានភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងស្រុកសេសាន សៀមបូក និងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយក្រុមទីប្រឹក្សា TA-ADB បន្ទាប់ពីចុះជួបជាមួយគណៈកម្មការទឹក(WMC) ព្រមទាំងសហគមន៍អ្នកទទួលនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា រួចមក។ នៅថ្ងៃទី១៥ នេះ អង្គភាពអនុវត្តកម្មវិធីខេត្តស្ទឹងត្រែង តែបន្តចុះជួបដល់មូលដ្ឋានជាក់ស្តែង ជាមួយអាជ្ញាធរឃុំ ភូមិ គណៈកម្មការគ្រប់គ្រងទឹក (WMC) និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកស្អាតជនបទ នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក និងភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកទន់ សុផន អភិបាល នៃគណ:អភិបាលស្រុកមោងឬស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះបំផុត ចំនួន២គ្រួសារ រួមមាន៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១នាក់ ស្ថិតនៅភូមិជ្រៃជើង ឃុំជ្រៃ និងកុមារី រងគ្រោះដោយលង់ទឹកចំនួន១នាក់ ស្ថិតនៅភូមិរំចេក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លោស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងសែនមនោរម្យ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើផែនការសកម្មភាព ក៏ដូចជាត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការធានាឱ្យកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូន ស្របតាមរបៀបវារៈ និងទទួលបានលទ្ធផលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកនាយករងទីចាត់ការរដ្ឋបាល លោក លោកស្រី អភិបាល-អភិបាលរងក្រុង-ស្រុក លោកមេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំអគារ គ អគាររដ្ឋបាលខេត្ត៕


ព័ត៌មាន
កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ


ព័ត៌មាន
ប្រជាពលរដ្ឋជួបការលំបាក២០គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ បានទទួលអំណោយពីក្រុមការងារមនុស្សធម៌ សម្តេចតេជោ និងសម្តេចធិបតី
ប្រជាពលរដ្ឋជួបការលំបាក២០គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ បានទទួលអំណោយពីក្រុមការងារមនុស្សធម៌ សម្តេចតេជោ និងសម្តេចធិបតី


ព័ត៌មាន
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះ


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរាំរ៉ៃ នៅឃុំតាំងក្រាំង ស្រុកបាធាយ
កំពង់ចាម៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលឯកសារ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងករណីវិវាទ ទិញ-លក់ដី នៅតំបន់មេទឹកប្រាំងតាសុខ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ រហូតឈានដល់បញ្ចប់ទំនាស់ដីធ្លីដ៏រាំរ៉ៃ មួយនេះ ក្រោមគោលការណ៍ឈ្នះ ឈ្នះ និងសាមគ្គីភាព។


ព័ត៌មាន
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជំនាញ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី និងលោកស្រី កែវ សារឿន អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំKN&N Resort ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក គីម សុវណ្ណស៊ីឌេត អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ប្រធានមន្ទីរសង្គមកិច្ចខេត្ត តំណាងអង្គការដៃគូ សមាជិក សមាជិកាគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ទាំង២១ នៅក្នុងខេត្ត។


សន្តិសុខសង្គម
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រតនា អភិបាលខេត្តស្តីទី តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៊ុណ្ណា អគ្គលេខាធិការរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបជាង ៥០០នាក់ នៅសាលប្រជុំសាលាខេត្ត។

