ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
ក្រសួងសុខាភិបាល ចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាជូនប្រជាពលរដ្ឋ
ខេត្តកំពង់ចាម៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៉ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យអភិបាលកិច្ច និងវាយតម្លៃការផ្តល់សេវាសុខាភិបាលនៅ មន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះទម្ងន់ជាង ៨០០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នៅនឹងកន្លែង
កូនត្រីចម្រុះទម្ងន់ ៨២៥គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោលនៅនឹងកន្លែង ខណៈពេលដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកបាធាយ អធិការដ្ឋានរដ្ឋបាលជលផល (មេគង្គខាងត្បូងបឹងទន្លេសាប) ខណ្ឌរដ្ឋបាលជលផល (កំពង់ឆ្នាំង កណ្តាល) ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយអាជ្ញាធរ ស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរ បាលល្វេ និងសហគមន៍នេសាទបឹងកក់ នៅចំណុចផ្សេងៗគ្នាចំនួន ០៤ករណី ក្នុងខេត្តចំនួន ៣ គឺ ៖ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ចាម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ដាស់តឿនប្រជាពលរដ្ឋឱ្យចាត់ទុក (Online Scam)ជាមេរោគដ៏ធ្ងន់ធ្ងរ និងត្រូវចេះការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវចេះការពារខ្លួនឯង និងរួមគ្នាប្រយ័ត្នប្រយែងខ្ពស់បំផុត ដោយត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ប្រៀបដូចជា មេរោគដ៏ធ្ងន់ធ្ងរបំផុត ដែលអាចបំផ្លាញ និងសម្លាប់យើងបានគ្រប់ពេល ប្រសិនបើមានការឆ្វេសប្រហែស។


ព័ត៌មានអន្តរជាតិ
នាវាជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា
នាវាជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា


ព័ត៌មាន
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក


ព័ត៌មាន
សម្តេចធិបតី និងឯកឧត្តម Min Aung Hlaing អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើឯកសារ ចំនួន ៤
សម្តេចធិបតី និងឯកឧត្តម Min Aung Hlaing អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើឯកសារ ចំនួន ៤


ការអភិវឌ្ឍ
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អេ សារ៉ុម ប្រធានស្តីទីក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក ឆាយ ម៉ាទីណាល់ អភិបាលស្តីទីខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រីមកពីការិយាល័យជំនាញវិស័យចំណុះឱ្យរដ្ឋបាលខេត្តជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលបដិសណ្ឋារកិច្ចជួបសំណេះសំណាល សម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សាហេរូឌីន បាបាថាហ៉ីម (Excellency Mr. Zaheeruddin Babar Thaheem ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព ក្នុង កិច្ចសហការល្អ លេីគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ។
ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អាលី មេមូដ អនុបេសសកម្មទូតប៉ាគីស្ថាន ប្រតិភូអមដំណេីរ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំបដិសណ្ឋារកិច្ច នៃរដ្ឋបាលសាលាខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦
(កំពង់ចាម)៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦។


ព័ត៌មាន
ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ
ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ


សុខាភិបាល
ឯកឧត្តម ស៊ិក ប៊ុនណា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំការងារបច្ចេកទេស នៅមន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិក ប៊ុនណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកបាធាយ ស្ថិតក្នុងខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកស្រីសន្ធរ
កំពង់ចាម៖នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកនិងឃុំ នៅស្រុកស្រីសន្ធរ ដោយមានការចូលរួមពី លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។

