ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមស្រកចុះបន្តិច ខណៈទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ ស្រកចុះដូចគ្នា
កំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង និងខេត្តក្រចេះបានចាប់ផ្តើមស្រកចុះបន្តិច ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមក៏ស្រកចុះបន្តិចដូចគ្នា នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


ព័ត៌មាន
ឆ្នាំ២០២៦នេះប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
ឆ្នាំ២០២៦នេះប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ


ព័ត៌មាន
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ២៥៧៩០ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋម្ចាស់ដី នៅក្នុងស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ២៥៧៩០ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋម្ចាស់ដី នៅក្នុងស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច


ព័ត៌មាន
រដ្ឋមន្រ្តីព័ត៌មាន ៖ កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ
រដ្ឋមន្រ្តីព័ត៌មាន ៖ កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ


ព័ត៌មាន
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មាន ១៥រូប ទៅចូលរួមចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នៅទីក្រុងញូវដែលី
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំពិធីជូនដំណើរមន្ត្រីក្រសួងព័ត៌មាន ១៥រូប ទៅចូលរួមចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី» នៅទីក្រុងញូវដែលី


សុខាភិបាល
ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយទទួលបានសេវាពិគ្រោះ និងពិនិត្យព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយទទួលបានសេវាពិគ្រោះ និងពិនិត្យព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ រៀបចំដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


ព័ត៌មាន
អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ
អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន១៣គ្រួសារ នៅឃុំចំនួន២ទទួលបានអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងប្ញស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងប្ញស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរ៉ៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ)ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ១៣គ្រួសារ មកពីភូមិចំនួន៦ក្នុង ឃុំមោង និងឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។


សុខាភិបាល
មណ្ឌលសុខភាពស្រះកែវ បានពង្រឹងគុណភាពសេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងជំរំភៀសសឹក
មណ្ឌលសុខភាពស្រះកែវ បានពង្រឹងគុណភាពសេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងជំរំភៀសសឹក


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ប៉ាង ដានី អញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលក្រុង និងសង្កាត់ នៅសាលាក្រុងកំពង់ចាម។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ និងលោកជំទាវ បាន ស្រី មុំ អញ្ជើញចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំគណៈប្រតិភូនៃខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណង ៖ ធ្វើបទបង្ហាញ និងផ្តល់កិច្ចសម្ភាសន៍អំពីសមិទ្ធផល លទ្ធផលការងារ រួមទាំងវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦៕


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល ដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងក្របខណ្ឌខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោកស្រី ងិន វ៉ាន់ថេន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តមណ្ឌលគិរី និង លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ និងមន្ត្រីកម្មវិធីឃុំ សង្កាត់ជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

