ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
កិច្ចប្រជុំពិភាក្សា លើគម្រោងលើកកម្ពស់ការតភ្ជាប់ ដែលមានភាពធន់ និងការប្រែប្រួលអាកាសធាតុ
បាត់ដំបង៖ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ និងក្រុមការងារ បានចូលរួមកិច្ចប្រជុំពិភាក្សា លើគម្រោង លើកកម្ពស់ការតភ្ជាប់ដែលមានភាពធន់ និងការប្រែប្រួលអាកាសធាតុ ជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលាឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ៧ កញ្ញា ២០២៦។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ដើម្បីបំពេញ និងឆ្លើយតបតាមតម្រូវការការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងជំនួសមន្ត្រីនគរបាលដែលមានអាយុចូលនិវត្តន៍ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ ដើម្បីបំពេញជំនួស និងចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលជាតិ ខេត្តបាត់ដំបង សម្រាប់ឆ្នាំ ២០២៦។


បរិស្ថាន
ក្រុមការងារ អនុវត្តគម្រោងសាកល្បង ប្រព័ន្ធ ញែកសំណល់ ចាប់ផ្តើមផ្សព្វផ្សាយ តាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនសំណល់តាមប្រភេទក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ ក្រុមការងារអនុវត្តគម្រោងសាកល្បងប្រព័ន្ធ ញែកសំណល់នៅហ្នឹងប្រភព របស់សាលាក្រុងបាត់ដំបង បានចាប់ផ្តើមផ្សព្វផ្សាយ តាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនសំណល់តាមប្រភេទ និងតាមការវិភាគ ដែលបានកំណត់ដោយរដ្ឋបាលក្រុងបាត់ដំបង។ សកម្មភាពនេះបានចាប់ផ្តើមពីសហគមន៍អភិវឌ្ឍន៍កំពង់ក្របី សង្កាត់ស្វាយប៉ោ កាលពីថ្ងៃទី ៧ កញ្ញា ២០២៦។


សុខាភិបាល
មណ្ឌលសុខភាពសំរោង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាថែទាំសុខភាពស្រ្តីអំឡុងពេលមានផ្ទៃពោះ
មណ្ឌលសុខភាពសំរោង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាថែទាំសុខភាពស្រ្តីអំឡុងពេលមានផ្ទៃពោះ ដែលមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមកំណត់ទីតាំងអាជីវករលក់ដូរតាមដងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បាននិងកំពុងរៀបចំផែនការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដោយត្រៀមកំណត់ទីតាំង និងរបៀបរៀបរយច្បាស់លាស់សម្រាប់អាជីវករដែលលក់ដូរតាមដងផ្លូវ សំដៅលើកកម្ពស់សោភ័ណភាពក្រុង និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


ព័ត៌មាន
ស្ថានទូតកូរ៉េនៅភ្នំពេញ រៀបចំពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
ស្ថានទូតកូរ៉េនៅភ្នំពេញ រៀបចំពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ


ព័ត៌មានអន្តរជាតិ
យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់
យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់


ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស


សុខាភិបាល
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋទទួលសេវាសុខភាព នៅមន្ទីរពេទ្យរដ្ឋ អាចវាយតម្លៃពីការផ្តល់សេវានៅមន្ទីរពេទ្យ តាមរយៈប្រអប់សំបុត្រ ប្រសិនបើការបម្រើសេវាមិនល្អណាមួយ
មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋទទួលសេវាសុខភាព នៅមន្ទីរពេទ្យរដ្ឋ អាចវាយតម្លៃពីការផ្តល់សេវានៅមន្ទីរពេទ្យ តាមរយៈប្រអប់សំបុត្រ ប្រសិនបើការបម្រើសេវាមិនល្អណាមួយ


សកម្មភាពអាជ្ញាធរ
គ្រួសារវីរៈកងទ័ពជួមុខម្នាក់រងគ្រោះដោយអគ្គិភ័យ នៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ឱ្យក្រុមការងារអនុសាខាស្រុក ដឹកនាំដោយលោក ប៉ាង ផារ៉ាត់ នាយករដ្ឋបាលសាលាស្រុក និងជាប្រធានក្រុមប្រតិបត្តិអនុសាខាស្រុក និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពឈ្មោះ ប៉ាល់ សត្យា ភេទប្រុស អាយុ៣១ឆ្នាំ ជាវីរជនកងទ័ពជួរមុខ និងប្រពន្ធឈ្មោះ សេត ផាយី អាយុ២៨ឆ្នាំ (មានសមាជិកក្នុងបន្ទុកសរុប ៦នាក់ ស្រី៣នាក់) ដែលរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីរងគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះ។


ព័ត៌មានជាតិ
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ វត្តព្រះបាទបួនឋាន និងវត្តចក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តំបន់អន្លង់វែង និងខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមប្រព័ន្ធ Zoom
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកស្រី ប៉ាង ដានី និងលោក ផេន សុផល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ពីសាលាខេត្តកំពង់ចាម។

