ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនមួយគ្រួសារ រស់នៅឃុំតាលាស់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាមោងឬស្សី
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាមោងឬស្សី ដែលដឹកនាំដោយ លោក ឡុង សុភឺន ប្រធានស្តីទីគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាម រយៈអនុសាខាទៅផ្តល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ឈ្មោះ រ៉ន យូ ភេទប្រុស អាយុ ៦៤ឆ្នាំ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យខូចខាតផ្ទះឈើមួយខ្នង ប្រក់ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ ដែលរងគ្រោះកាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាច នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១២ ភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈាង ឡាក់ ប្រគល់ថវិកាឧបត្ថម្ភជាង ១០លានរៀល ជូនគ្រួសារសពសមាជិកសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការមូលដ្ឋានសមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ប្រចាំសាលាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រគល់ថវិកាឧបត្ថម្ភមរណសង្គ្រោះសរុបចំនួន ១០.៥០០.០០០ រៀល ជូនដល់គ្រួសារសពសមាជិកសកម្មចំនួន ២រូប និងសមាជិកសកម្មដែលមានសហព័ន្ធទទួលមរណភាពចំនួន ១រូប ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងអង្គភាព។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត បង្ហាញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវភាពប្រជាពលរដ្ឋ
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានប្រកាសផ្តល់ជូនម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សជ័យលាភីនិទ្ទេស (A) ចំនួន ៦នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដើម្បីសម្រួលដល់ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារចម្រុះក្រុងបាត់ដំបង ចុះជូនដំណឹងជាលើកចុងក្រោយ ម្ចាស់តូបកាត់ដេរ និងតំណាងម្ចាស់ហាង HCL ឲ្យរុះរើសំណង់ចេញ
លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលសាលាក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្រុមការងារចម្រុះក្រុងបាត់ដំបង ចុះជូនដំណឹងជាលើកចុងក្រោយ ដល់លោកស្រី ស៊ិន គន្ធា ម្ចាស់តូបកាត់ដេរសម្លៀកបំពាក់ និងតំណាងម្ចាស់ហាង HCL ឲ្យរុះរើសំណង់ចេញ ព្រោះដល់ពេលកំណត់ហើយ ពីលើទីតាំងសួនច្បារ មុខមណ្ឌលសុខភាពស្វាយប៉ោ កាលពីព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦។


អប់រំ និងកីឡា
វគ្គបំប៉នស្ដីពីការអនុវត្តកញ្ចប់អំណាន ថ្នាក់ទី ១ ដល់ថ្នាក់ទី ៣
លោក នូវ ឫទ្ធី អភិបាលរង នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបំប៉នស្ដីពីការអនុវត្តកញ្ចប់អំណានថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ របស់គម្រោង BEIP នៅសាលាបឋមសិក្សា អ៊ិនស៊ីដារ៉េ នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដើម្បីលើកកម្ពស់វិស័យអប់រំ និងការសិក្សាពេញមួយជីវិត
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា» លើកទី២៦ ក្រោមប្រធានបទ "អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន" ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំអគាររដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តឧត្តរមានជ័យផ្តល់ប័ណ្ណកម្មសិទ្ធិ ចំនួន ៦០០០បណ្ណ័ ជូនប្រជាពលរដ្ឋចំនួន១១ ភូមិ ស្ថិតនៅក្នុង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
អាជ្ញាធរខេត្តឧត្តរមានជ័យបានធ្វើពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅបរិវេណ ភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្រោមអធិបតីភាពឯកឧត្តម មាន ចានយ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមានអ្នក ចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាង ១០៧០ នាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ និងគោពូជនៅស្រុកបាណន់ដែលបង្កើតឡើងដោយកូនខ្មែរ
បាត់ដំបង៖នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់RPRUដែលបង្កើតឡើងដោយកូនខ្មែរមានទីតាំងស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក»
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។


អប់រំ និងកីឡា
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់បុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិកន្លងមក។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានស្នើដល់ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន និងខិតខំពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។


ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយនៅទូទាំងប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ
រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយនៅទូទាំងប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ

