ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកយាយ ប្រាក់ ឡេង នៅស្រុកចំការលើ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចដោះស្រាយបញ្ហា និងបានជួយសម្រាលបន្ទុកលោកយាយ ប្រាក់ ឡេង ក្នុងឃុំស្វាយទាប ស្រុកចំការលេី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម (សាលសាឡុង)។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុករតនៈមណ្ឌល ជូនដំណឹងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពីភ្លៀងធ្លាក់ និងកម្ពស់ទឹកស្ទឹងសង្កែ
បាត់ដំបង៖ យោងតាមស្ថានភាពអាកាសធាតុ នៅស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្ននៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយមិនទាន់មានសញ្ញាថយចុះនៅឡើយ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង រដ្ឋបាលស្រុកឯកភ្នំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖
ដោយយោងតាមស្ថានភាពទឹកជំនន់ស្ទឹងសង្កែកំពុងតែហក់ឡើងខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់តាមមាត់ស្ទឹងសង្កែ ដូចជាឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប ឃុំព្រែកហ្លួង សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារ និងសម្ភារៈផ្សេងៗ ជាដើម ។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតបានស្រកទៅវិញហើយ និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋឡើយ
បាត់ដំបង៖ ជំនន់ទឹកភ្លៀងដែលបានកើតឡើងភ្លាមៗនៅស្រុកសំឡូត កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានស្រកចុះទៅវិញជាបន្តបន្ទាប់ ដោយមិនបានបង្កការខូចខាត ឬផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ មកទល់ថ្ងៃទី៣០ខែសីហានេះ។


អប់រំ និងកីឡា
ចប់បាក់ឌុបមិនដឹងរៀនអ្វីមែនទេ? វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បណ្តុះជំនាញផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត បង្កើនឱកាសការងារឆាប់រហ័ស
(ខេត្តស្ទឹងត្រែង)៖ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញច្បាស់លាស់ ជំនាញពិត ចេះពិត ធ្វើបានពិត និងមានចំណូលខ្ពស់ និងឱកាសការងារនាពេលអនាគត ការជ្រើសរើសសិក្សាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង គឺជាជម្រើសល្អបំផុតដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។ TVET មានសម្ភារៈ ឧបករណ៍ និងបរិក្ខារដែលទំនើបៗនិងទាន់សម័យដែលជាផ្នែកមួយជំរុញឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលជំនាញ។


សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ ២ ក្នុងពេលតែមួយ និងរបបខ្យល់មូសុងនិរតី នឹងបង្កឱ្យមានភ្លៀងធ្លាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៣១ សីហា ដល់ ០២ កញ្ញា
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសចេញសេចក្ដីជូនដំណឹងជាបន្ទាន់ ស្តីពីបច្ចុប្បន្នភាពធាតុអាកាសនៅកម្ពុជា ដោយសារការកើនឡើងកម្ដៅនៃប្រព័ន្ធខ្យល់មូសុងនិរតី គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងដែនសមុទ្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
អំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារ យុវជន តេជោ សប្បុរស និងសាលាអនុគណស្រុកព្រៃឈរ ប្រគល់ជូនវីរៈកងទ័ព នៅភូមិ ប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារ យុវជន តេជោ សប្បុរស ដឹកនាំដោយ ឯកឧត្តម យ៉ន ទាយាទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី និងព្រះគ្រូ វជិរវិទូ នង ពន្លក ព្រះអនុគណស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសហការី ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្ត និងជាព្រះប្រធានលេខាធិការដ្ឋាននៃសាលាគណខេត្តកំពង់ចាម ព្រមទាំងសប្បុរសជន និងអាជ្ញាធរមូលដ្ឋាន បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះ១ខ្នង ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមាន ទំហំ ៥ម x ៦ម ជាខ្នងផ្ទះទី៦ សង់អំពីបេតុង បង្រក់សង្កសី និងម៉ូតូ០១គ្រឿង, គ្រែ១, គ្រឿងឧបភោគ បរិភោគ សម្ភារៈមួយចំនួនធំ និងថវិកា ជូនដល់វីរកងទ័ព ដែររងរបួស ឈ្មោះ អនុសេនីយ៍ទោ សុយ ឌឿ អាយុ ៣៦ឆ្នាំ ឈរជើងនៅវាលឥន្ទ្រី ខេត្តព្រះវិហារ និងភរិយាឈ្មោះ គុន វ៉ានឌី អាយុ ៣០ឆ្នាំ នៅភូមិ ប្រាសាទ ឃុំតុរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យវឌ្ឍនភាព នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក អភិបាលរងខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ព្រមទាំង បានពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ការជួបសំណេះសំណាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕


សុខាភិបាល
អាជ្ញាធរខេត្តស្ទឹងត្រែង បើកយុទ្ធនាការឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ក្នុងស្រុកសេសាន
ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបើកយុទ្ធនាការឆ្លើយតបបន្ទាន់ ទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម» កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង៦ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបភ្លាមៗចំពោះកំណើនឡើងយ៉ាងកំហុកនៃជំងឺគ្រុនឈាមក្នុងរយៈពេលចុងក្រោយនេះ។


គ្រោះធម្មជាតិ
ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងខូចខាតដោយគ្រោះទឹកជំនន់នៅមូលដ្ឋានស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង និងប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់ នៅក្នុងស្រុកចំនួន ២ រួមមាន៖ ស្រុកថាឡាបរិវ៉ាត់ មានឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ ឃុំកាំងចាម និងស្រុកសេសាន មានឃុំសាមឃួយ ឃុំកំភុន។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក និងជាប្រធាន គ.គ.ម.ស មន្ទីរសុខាភិបាល កសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ ធនធានទឹក និងឧតុនិយម មន្ត្រីលេខាធិការដ្ឋាន កងកម្លាំងទាំងបីប្រភេទ មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីកសិកម្មឃុំ។


ពាណិជ្ជកម្ម
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ BIG DATA EXPO 2026 នៅខេត្តគួយចូវ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ BIG DATA EXPO 2026 ក្រោមប្រធានបទ «TOKEN: A new path to value of data element» ក្រោមអធិបតីភាព ឯកឧត្តម លី ពីងជីន អភិបាលខេត្តគួយចូវ។

