ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ ស៉ឹង នៅស្រុកចំការលើ
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មការងារនៅស្រុកចំការលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរដោយលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ ស៉ឹង ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងគ្រួសារកងទ័ពខ្វះខាត
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ចែកជូនដល់អតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកអូររាំង រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ច
ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្ត ដឹងគុណ និងសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគុណូបការៈរបស់លោកគ្រូ-អ្នកគ្រូ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអូររាំង បានរៀបចំពិធីសំណេះសំណាល ស្វែងយល់សុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីអប់រំចូលនិវត្តន៍ ព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយស្តីពី «គន្លឹះដោះស្រាយបញ្ហា និងការចូលរួមបង្កើនភាពរីកចម្រើនក្នុងគ្រួសារ»
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត សហការជាមួយ អ្នកគ្រូ រ៉ា ស៊ូផេង មកពីក្រុមហ៊ុន ម៉ាស្ទ័រណាលី បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «គន្លឹះដោះស្រាយបញ្ហា និងការចូលរួមបង្កើនភាពរីកចម្រើនក្នុងគ្រួសារ» នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្ត
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ លោក លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះជិត ១០០គីឡូ បានចាក់លែង និងឧបករណ៍បទល្មើសជលផលជាច្រើន ត្រូវបានអធិការដ្ឋានរដ្ឋាបាលជលផលមេគង្គបំផ្លាញចោល
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំង អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានលែងកូនត្រីជម្រុះប្រមាណជិត ១០០គីឡូក្រាម និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់់ ជាច្រើន ក្នុងករណីបង្ក្រាប ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
សាលាក្តីញឹមរបស់អង្គការ BSDA បើកកិច្ចប្រជុំពិព័រណ៌អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេស វិជ្ជាជីវៈ សតវត្សទី២១ លើកទី៣
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលាក្តីញឹម របស់អង្គការ BSDA ស្ថិតក្នុងភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ពិព័រណ៌អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១ លើកទី៣ ក្រោមវត្តមាន លោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលរៀបចំឡើងដោយអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម BSDA ។


សកម្មភាពមន្ទីរព័ត៌មាន
ពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងកិច្ចការសង្គម ដើម្បីជួយស្ត្រីនៅក្នុងសហគមន៍
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងកិច្ចការសង្គម ដើម្បីជួយស្ត្រីនៅក្នុងសហគមន៍»


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង រកឃើញយានយន្តផ្ទុកលើសទម្ងន់ជិត ១៦,០០០ គ្រឿង និងពិន័យជាង ៤៤ លានរៀល ក្នុងឆមាសទី១ ឆ្នាំ ២០២៦
បាត់ដំបង៖ ផ្អែកតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២៦ របស់លោក ហេង ប៊ុនលី ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារជំនាញប្រចាំស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា បានបន្តរឹតបន្តឹងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងសកម្ម ដើម្បីការពារ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគង់វង្ស។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះអង្កេតការណ៍នៅច្រកអូរស្មាច់
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងចម្រុះចុះសម្របសម្រួល ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដែលដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) (AOT ) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់) ក្នុងនោះមានកុមារចំនួន ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។


អប់រំ និងកីឡា
អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរដំបង១ ជំរុញឱ្យសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីគ្រួសារ និងប្រទេសជាតិ
បាត់ដំបង ៖ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរដំបង១ លោក ហូ សេរី ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ និងលោកស្រី ហ៊ូ កុសុមៈ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រឱ្យមានចំណេះ និងមានមូលធនមនុស្សពិតប្រាកដ ដើម្បីកសាងសង្គមគ្រួសារ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន ។

