ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត ដើម្បីជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត ដើម្បីជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំ ជំរុញការងារចងក្រងប្រវត្តិស្នាដៃ និងផែនការសកម្មភាពសំខាន់ៗ
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានរួមគ្នាតំណាងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារចងក្រងប្រវត្តិស្នាដៃថ្នាក់ដឹកនាំ និងជំរុញផែនការសកម្មភាពធំៗចំនួន៣ ឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលស្វាគមន៍គណៈប្រតិភូមកពីខេត្តចំនួន ៥ ដើម្បីចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដោយមានអ្នកចូលរួមសរុបចំនួន ៧៩៥នាក់ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
បង្ក្រាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន មន្ត្រីជំនាញបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រីមួយចំនួន ចូលបឹងធម្មជាតិវិញ
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានបំផ្លាញឧបករណ៍ខុសច្បាប់ និងលែងកូនត្រី មួយចំនួន ចូលបឹងធម្មជាតិវិញផងដែរ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពី «របៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងដោយមានការអញ្ជើញចូលរួមពី លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងតំណាងអាជ្ញាធរ និងភាគីពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារ LBN អាស៊ី ក្រុងកំពង់ចាម។


សកម្មភាពអាជ្ញាធរ
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើស ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី


ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនញ្ញសម្រេចបាន ក្នុងរយះពេល ៣០ឆ្នាំ
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនញ្ញសម្រេចបាន ក្នុងរយះពេល ៣០ឆ្នាំ


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧
ខេត្តស្ទឹងត្រែង៖ នៅសាលាខេត្ត ស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង(កម្ពុជា) ជាមួយគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តហ្សាឡាយ(វៀតណាម) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់កំណត់ហេតុកិច្ចសហប្រតិបត្តិការរុករក គាស់កាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅលើទឹកដីនៃខេត្តស្ទឹងត្រែង សម្រាប់រដូវប្រាំង ឆ្នាំ២០២៦-២០២៧។


សន្តិសុខសង្គម
នគរបាលស្រុកសង្កែ ចុះល្បាតត្រួតពិនិត្យអាវុធផ្ទុះ និងគ្រឿងញៀន ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
បាត់ដំបង៖ ដើម្បីបង្កើនភាពកក់ក្តៅ និងពង្រឹងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធផ្ទុះ និងបទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅតាមគោលដៅសំខាន់ៗ។


កសិកម្ម
ថ្នាក់ដឹកនាំក្រសួងធនធានទឹក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ និងរៀបចំផែនការបង្កើនសមត្ថភាពស្រោចស្រពបន្ថែម នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃ «ប្រព័ន្ធធារាសាស្ត្រទំនើបកម្មអាងកំពីងពួយ» ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦។


សន្តិសុខសង្គម
នគរបាលស្រុកសង្កែ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖ ការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលប្រើប្រាស់ផ្លូវសាធារណៈ ឱ្យបានយល់ដឹងច្បាស់អំពីស្លាកសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពនៃការបើកបរ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។


សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារវីរៈកងទ័ពការពារព្រំដែនទិសភ្នំដងរ៉ែក
បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ដឹកនាំដោយលោក ប៊ី សុភាព ប្រធានគណៈកម្មាធិការអនុសាខា និងលោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ ណយ ទុំ អាយុ ៩៦ ឆ្នាំ ដែលកំពុងមានជរាពាធ និងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨ គ្រួសារក្នុងស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុប ១៥៨ គ្រួសារ ក្នុងនេះ មកពី ៣ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ២៦គ្រួសារ មកពីឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។

