ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

កសិកម្ម
ប្រតិភូរដ្ឋបាលខេត្តកណ្តាល ដឹកនាំយុវជនឃុំ-សង្កាត់ ជិត ៧០០នាក់ ទៅទស្សនកិច្ចសិក្សានៅតំបន់កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ត្រងត្រាប់ស្តាប់ កត់ត្រា និងក្រេបជញ្ជក់យកបទពិសោធន៍ និងអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដើម្បីយកទៅធ្វើជាត្រីវិស័យ ក្នុងការតម្រង់ទិសជីវិត មុខរបរ និងជាពិសេស យកទៅអនុវត្តក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យស្របតាមទំនុកចិត្តដែលបានប្រគល់ជូន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ការចុះពិនិត្យ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀននាពេលនេះ គឺដើម្បីធានា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការទទួល សិស្សានុសិស្ស ឱ្យចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ ប្រកបដោយបរិស្ថានល្អ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។


ការអភិវឌ្ឍ
សិក្ខាសាលាស្តីពី ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល នៅខេត្តកណ្តាល
សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់សហគ្រាស ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន ១នាក់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
ក្នុងឱកាសប្រកបដោយក្តីក្តុកក្តួលនេះ ឯកឧត្តម ណុប ដារ៉ា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករលឹក និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងវ័យកុមារភាពទាំងក្តីអាឡោះអាល័យក្រៃលែង។


សន្តិសុខសង្គម
ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ
ភស្តុតាងនៅលើដីមិនអាចលាក់បាំងបានឡើយ។ ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។


សកម្មភាពអាជ្ញាធរ
កិច្ចសម្ភាសន៍ជាមួយ លោក ពុំ ចន្ធី មេភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ស្តីពីស្ថានភាពទឹកជំនន់ ផលប៉ះពាល់ និងវិធានការនានា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
សូមទស្សនាបទសម្ភាសន៍ខាងក្រោម៖


ព័ត៌មាន
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ នៅច្រកបឹងត្រកួន
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ នៅច្រកបឹងត្រកួន


ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យកម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈកសិកម្មទំនើប នៅខេត្តសៀមរាប
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យកម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈកសិកម្មទំនើប នៅខេត្តសៀមរាប


សេចក្តីជូនដំណឹង
អាជ្ញាធរស្រុកស្ទឹងត្រង់ ប្រកាសបិទផ្អាកចរាចរណ៍រថយន្តធុនធ្ងន់បណ្ដោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ២៧៩ដើម្បីជៀសវាងគ្រោះជាយថាហេតុពីការបាក់ច្រាំងទន្លេ
សេចក្ដីជូនដំណឹង ស្ដីពី ការបិទផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នតាមបណ្ដោយកំណាត់ផ្លូវខេត្ត លេខ២៧៩ ពីចំណុចជើងភ្នំព្រែកសង្កែ ស្ថិតនៅភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា រហូតដល់គល់ស្ពានបឹងរ៉ៃ ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីណែនាំ ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦
សេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ទឹកបន្តហក់ឡើងកម្ពស់ ១៣,៩៦ម៉ែត្រ ខណៈដែល ព្រែកចំនួន ៤០ ក្នុងចំណោម ៤១ព្រែក របស់ខេត្តកំពង់ចាម ទទួលបានរបបទឹកទន្លេមេគង្គ
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានបន្តហក់ឡើងដល់កម្ពស់ ១៣,៩៦ម៉ែត្រ និងបានហូរចូលព្រែក ចំនួន ៤០ ក្នុងចំណោម ៤១ព្រែក នៅក្នុងខេត្ត។


សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅក្រុងកំពង់ចាម បណ្តាលឱ្យមនុស្ស ៤នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រមាណ ៣ម៉ឺនដុល្លារ
(កំពង់ចាម) មនុស្សយ៉ាងហោចណាស់ ៤នាក់បានរងរបួស ក្នុងនោះមានស្ត្រី ៣នាក់ (២នាក់រងរបួសធ្ងន់) នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាទីតាំងហាងស៊ុប «ដំណាក់ហ្វូស៊ីន» ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៥:២០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត និងបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ព្រមទាំងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

