ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
មន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយមូនិធិហ្វេដហូឡូប្រទេសអូស្ត្រាលីបានរៀបចំ ពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម
លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមពិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ។


ព័ត៌មាន
ព្រះករុណា ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត
ព្រះករុណា ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត


ព័ត៌មាន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា


ការអភិវឌ្ឍ
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ សាទរចំពោះសមិទ្ធផលគម្រោងពង្រីកផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ សាទរចំពោះសមិទ្ធផលគម្រោងពង្រីកផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជា


សេចក្តីជូនដំណឹង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម៖ ទឹកជំនន់ទន្លេមេគង្គ បានហូរចូលព្រែកចំនួន ៣៧ ក្នុងចំណោម ៤១ព្រែក
គិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានហក់ឡើងដល់កម្ពស់ ១៣,៧៤ម៉ែត្រ និងបានហូរចូលព្រែក ចំនួន ៣៧ ក្នុងចំណោម ៤១ព្រែក នៅក្នុងខេត្ត។


សុខាភិបាល
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលទម្រង់ទិស ស្ដីពីការគ្រប់គ្រង PHC-BIF ស្រុក ឃុំ-សង្កាត់ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ក្នុងស្រុកជើងព្រៃ
(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាលទម្រង់ទិស ស្ដីពីការគ្រប់គ្រង PHC-BIF ស្រុក ឃុំ-សង្កាត់ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ក្នុងស្រុកជើងព្រៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោក គីម គុង អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធជាច្រើន ស្ថិតនៅសាលាស្រុកជើងព្រៃ។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពទឹកទន្លេមេគង្គ ខណៈកម្ពស់ទឹកបន្តកើនឡើង
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបង្ហាញថា កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រមួយចំនួន កំពុងមាននិន្នាការកើនឡើង ដែលតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន។


សកម្មភាពអាជ្ញាធរ
លោកជំទាវ មឹន មាណវី អញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)
ខេត្តកំពង់ចាម៖ លោកជំទាវ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ការប្រើប្រាស់ភ្លើងយានយន្តពេលថ្ងៃ(AHO) ជាកត្តាសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ប្រឈមហានិភ័យ
(កំពង់ចាម)៖ អ្នកបើកបរយានយន្តត្រូវតែប្រើប្រាស់ភ្លើងពេលថ្ងៃសម្រាប់ម៉ូតូ និងរថយន្តរបស់ខ្លួន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការមើលគ្នាមិនច្បាស់នៅតាមគោលដៅប្រឈមហានិភ័យនានា។


សកម្មភាពមន្ទីរព័ត៌មាន
លោកស្រី សម ផល្លា ប្រគល់កាមេរ៉ាវីដេអូ ១គ្រឿងជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់មន្ត្រីការិយាល័យទូរទស្សន៍ជាតិខេត្តកំពង់ចាម
(កំពង់ចាម) លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កាមេរ៉ាវីដេអូ ចំនួន ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាននៃការិយាល័យទូរទស្សន៍ជាតិខេត្តកំពង់ចាម ដើម្បីបម្រើឱ្យសកម្មភាពចុះយកព័ត៌មាន និងផលិតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានគុណភាព។


សកម្មភាពមន្ទីរព័ត៌មាន
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ក្នុងការងារផ្សព្វផ្សាយ
(កំពង់ចាម) ៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ចំណុះឱ្យមន្ទីរ ត្រូវបន្តខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ដើម្បីធានាឱ្យការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋទទួលបានប្រភពច្បាស់លាស់ ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
សមាជិកអតីតយុទ្ធជន និងនិវត្តជន មានជីវភាពខ្វះខាត ០៣គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរស្រុកកងមាស
ដោយមើលឃើញជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ស្រុកកងមាស បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ សមាជិកអតីតយុទ្ធជន និងនិវត្តជន ចំនួន ០៣គ្រួសារ រស់នៅក្នុងឃុំចំនួន ៣ គឺ៖ ឃុំព្រែកកុយ កងតាណឹង និងឃុំរាយប៉ាយ នៃស្រុកកងមាស ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អាជ្ញាធរឃុំពង្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចចុងព្រែកពង្រ ឃុំពង្រ និងចំណុចចុងព្រែកមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

