ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
ប្រជាពលរដ្ឋរស់នៅស្រុកសំពៅលូន និងស្រុកសំឡូត បានទទួលវគ្គផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគោលដៅចំនួន២ ស្រុកសំពៅលូន និងស្រុកសំឡូត ដឹកនាំអ្នកស្ម័គ្រចិត្តបន្តចុះផ្សព្វផ្សាយ ស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋមករស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន និងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។


ការអភិវឌ្ឍ
អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាសាធារណៈដោះស្រាយបញ្ហាដីចំណីអូរ ព្រែក និងទន្លេខ្ពប ជូនប្រជាពលរដ្ឋ ២៣៤គ្រួសារ ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីចំណីអូរ ព្រែក និងទន្លេខ្ពប ដែលជាដីសាធារណៈរបស់រដ្ឋ សរុបចំនួន ២៣៦ក្បាលដី ស្មើនឹង ២៣៤គ្រួសារ ស្ថិតក្នុងភូមិចំនួន៣ នៃឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ។


ពាណិជ្ជកម្ម
អាជីវករ ១៥ រូបនៅស្រុកបវេល ទទួលបានការលើកសរសើរ និងប្រគល់ស្លាកសញ្ញា ក្រោយស្ម័គ្រចិត្ត «មិនលក់គ្រឿងស្រវឹង និងបារី» ឱ្យកុមារ និងសិស្សសាលា
ខេត្តបាត់ដំបង៖ ដើម្បីចូលរួមការពារអនាគត និងសុខុមាលភាពកុមារនៅក្នុងសហគមន៍ អាជីវករ ១៥ រូប ស្ថិតនៅជុំវិញសាលារៀនគោលដៅក្នុងស្រុកបវេល បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការ «មិនលក់គ្រឿងស្រវឹង និងបារីឱ្យសិស្សានុសិស្ស ឬកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ»។ ពួកគេបានទទួលស្លាកសញ្ញាបញ្ជាក់ និងការលើកទឹកចិត្តយ៉ាងកក់ក្តៅពីអាជ្ញាធរដែនដី។


សុខាភិបាល
ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់មូលដ្ឋាន ក្នុងការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV ក្នុងស្រុកសង្កែ
ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់មូលដ្ឋាន ក្នុងការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV ក្នុងស្រុកសង្កែ


សន្តិសុខសង្គម
ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការខេត្តបាត់ដំបង រួមជាមួយវត្ថុតាង
បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ ឆ្នាំ ទៅដល់តុលាការខេត្តបាត់ដំបង នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ ក្រោយពេលសមត្ថកិច្ចបានស្រាវជ្រាវជាយូរមក ហើយទើបឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងគ្រឿងញៀនជាង ៣០០ ក្រាម។


សុខាភិបាល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ភាពជាអ្នកដឹកនាំក្នុងស្ថានភាពមិនប្រាកដប្រជា មេដឹកនាំត្រូវក្លាយជា «ស្ពាន» សម្រាប់ក្រុមការងារ
បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជម្នះបាននូវឧបសគ្គទាំងនោះ ។
ការថ្លែងនេះបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានដឹកនាំវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ លើកទី១២៨ ដោយមានមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ចំនួន ២,៨០៣នាក់ ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។


សន្ទនាមតិ
ជម្រុញការដាំដុះបន្លែ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក
ជម្រុញការដាំដុះបន្លែ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក


វីដេអូចំរុះ
បទយកការណ៍៖ កម្ចាត់មូសខ្លាថ្ងៃនេះ ដើម្បីការពារអាយុជីវិតកូនចៅ និងសហគមន៍យើងពីជំងឺគ្រុនឈាម
បទយកការណ៍៖ កម្ចាត់មូសខ្លាថ្ងៃនេះ ដើម្បីការពារអាយុជីវិតកូនចៅ និងសហគមន៍យើងពីជំងឺគ្រុនឈាម


សុខាភិបាល
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា»
កំពង់ចាម៖ ថ្ងៃអង្គារ ៥កើត ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា» ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ែន ប៊ុនណាន អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំងចុះបង្ក្រាបបទល្មើសជលផល ១ករណី
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។


សុខាភិបាល
អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម
(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយអគារផ្តល់ឈាមខេត្តកំពង់ចាម ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។


ព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវចេះគិតថា អ្វីគួរសួរ និងអ្វីគួរផ្សព្វផ្សាយជាសាធារណៈ
ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវចេះគិតថា អ្វីគួរសួរ និងអ្វីគួរផ្សព្វផ្សាយជាសាធារណៈ


ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ

