ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
បាត់ដំបង៖ ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» នាថ្ងៃទី ១៧ សីហា ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំធិបតីចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដោះស្រាយករណីកាយលូកាត់ប្រឡាយ ១០ កង់ ដើម្បីបង្ហូរទឹកជួយកសិករផ្នែកខាងក្រោមសង្គ្រោះស្រូវ
បាត់ដំបង៖ លោក ផល សារី មេឃុំធិបតី ស្រុកគាស់ក្រឡ បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ លោកនឹងចុះទៅពិនិត្យទីតាំងផ្ទាល់ និងចេញលិខិតអញ្ជើញភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមកសម្រុះសម្រួល ដោះស្រាយករណីកាយលូ និងផ្លូវឆ្លងកាត់ប្រឡាយមួយកន្លែង នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។


សុខាភិបាល
វគ្គបណ្តុះបណ្តាលស្តីពីការថែទាំពង្រឹងគុណភាពការថែទាំផ្ទៃពោះមុនសម្រាល ដើម្បីសុវត្ថិភាពមាតា និងទារក
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន តាមរយៈការរៀនសូត្របន្ថែម ក្នុងការពង្រឹងគុណភាព ការថែទាំផ្ទៃពោះមុនសម្រាល ដើម្បីសុវត្ថិភាពមាតា និងទារក ។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ”
បាត់ដំបងៈ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងារ របស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានការចូលរួមពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ប្រតិភូនៃក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំង លោក លោកស្រី មកពីខេត្តសៀមរាប បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ លើសំណើរសុំវិនិយោគ គម្រោងកសិដ្ឋាន ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរសុំវិនិយោគ គម្រោងកសិដ្ឋានចិញ្ចឹមត្រី "រិទ្ធីមានជ័យ" ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យពាក់ព័ន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរីអញ្ជើញចូលរួមពិធីបុណ្យទុរេនដាក់ឡាក់ នៅ ប្រទេសវៀតណាម
ខេត្តដាក់ឡាក់៖ កាលពីពេលថ្មីកន្លងទៅនេះ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកម្មវិធីបើក ពិធីបុណ្យទុរេនដាក់ឡាក់ និងកម្មវិធីទស្សនកិច្ចសិក្សា ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅក្នុងសង្កាត់បួនម៉ាធួត ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
េត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់អាណាព្យាបាល ជាពិសេសអ្នកម្តាយក្នុងការអប់រំកូនៗ ចៀសឆ្ងាយពីគ្រឿងញៀន ក្រសួងកិច្ចការនារី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ក្នុងការទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ឋ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូប។
ពិធីខាងលើបានប្រារព្ឋឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។


សេចក្តីជូនដំណឹង
ប្រជាពលរដ្ឋមួយចំនួនតាមដងទន្លេមេគង្គខេត្តកំពង់ចាមត្រៀមទូកសម្រាប់ធ្វើដំណើរ ទោះបីស្ថានភាពទឹកទន្លេឡើងតូច ឫឡើងធំ
កំពង់ចាម៖ ទោះបីស្ថានភាពទឹកទន្លេមេគង្គក្នុងឆ្នាំ២០២៦នេះឡើងតូច ឫឡើងធំគឺប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គខេត្តកំពង់ចាមបានត្រៀមលក្ខណៈរួចរាល់ក្នុងការជួលជុលទូក សម្រាប់ធ្វើដំណើរជារៀងរាល់ឆ្នាំនៅក្នុងរដូវទឹកតំឡើង។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅតាមដងទន្លេបានលើកឡើងថាទូកគឺជាមធ្យោបាយមួយដ៏ល្អសម្រាប់ទុកធ្វើដំណើរជាលក្ខណៈគ្រួសារ និងមានភាពងាយស្រួលនៅពេលចាំបាច់ណាមួយក្នុងការដឹកជញ្ចូន ជាពិសេសនៅពេលដែលមានសាច់ញាត្តិ ឫ អ្នកជិតខាងត្រូវការទូកសម្រាប់ដឹកជញ្ចូនបន្តទៅរកមន្ទីរពេទ្យ។


សេចក្តីជូនដំណឹង
កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែសីហានេះ
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារ នៅសង្កាត់ចំការសំរោង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង
ខេត្តបាត់ដំបងៈ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ ចំនួន ២គ្រួសារ(២ខ្នងផ្ទះ) រងគ្រោះ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង។

