
(Video) : ក្រុមការងារគហេទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
សូមគោរពអញ្ជើញទស្សនា វីដេអូខ្លី ស្តីពីសកម្មភាពប្រចាំថ្ងៃ របស់ក្រុមការងារគេហទំព័រការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន !

សូមគោរពអញ្ជើញទស្សនា វីដេអូខ្លី ស្តីពីសកម្មភាពប្រចាំថ្ងៃ របស់ក្រុមការងារគេហទំព័រការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន !













ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងក្នុងការតភ្ជាប់ទំនាក់ទំនង រវាងទីប្រជុំជនទៅកាន់តំបន់ជនបទដាច់ស្រយាល។ ពីមុន ផ្លូវលំមួយខ្សែស្ថិតក្នុងភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ធ្លាប់តែបង្កការលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។ ប៉ុន្តែពេលនេះ ភាពលំបាកវេទនាទាំងនោះត្រូវបានជំនួសមកវិញនូវដងផ្លូវបេតុងដ៏រឹងមាំ ដែលកំពុងនាំមកនូវភាពងាយស្រួល និងក្ដីសង្ឃឹមថ្មីយ៉ាងកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ។


ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាកសិករចំនួន ៦គ្រួសារ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។


(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ជាមួយឯកឧត្តម ទេព អាស្នារឹទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពិភាក្សា និងណែនាំអំពីការបំពេញទម្រង់ឯកសារព័ត៌មានទាក់ទងនឹងការអនុវត្តការងារ ព្រមទាំងស្ថានភាពអ្នកសារព័ត៌មានប្រចាំខែនៅក្នុងប្រទេសកម្ពុជា។


(ប៉ៃលិន)៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំភ្នំខៀវ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ស្តីពីការជ្រើសរើសសិក្ខាកាមសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចបៃតង (ហូកាបៃតង)» ព្រមទាំងការជ្រើសរើសបេក្ខភាពសហគ្រាស ដើម្បីចូលរួមប្រឡងប្រណាំងពានរង្វាន់សហគ្រាសបៃតង។ អង្គសិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោក មុត ពិសិដ្ឋនា អភិបាលរងខេត្តប៉ៃលិន និង មានការចូលរួមពីលោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន មន្រ្តីជំនាញពាក់ព័ន្ធ តំណាងអង្គការដៃគូគម្រោងហូកាបៃតង អាជ្ញាធរក្រុង-ស្រុក ព្រមទាំងម្ចាស់អាជីវកម្ម និងតំណាងសហគ្រាសនានា ក្នុងមូលដ្ឋានខេត្តប៉ៃលិនជាច្រើនរូប។
