
ថ្នាក់ដឹកនាំខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក យឹម ឡាំង អតីតស្រុកសាលាក្រៅ
ប៉ៃលិន៖ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងផ្តល់ភ្លើងបូជាសព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។









