
កម្លាំងនគរបាលខេត្តប៉ៃលិន បន្តចុះល្បាត និងឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
(ប៉ៃលិន)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបន្តចុះល្បាត និងដាក់ពង្រាយកម្លាំងឈរជើងយ៉ាងសកម្ម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗទូទាំងខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។










