
មន្ទីរបរិស្ថានខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារខែតុលា និងលើកទិសដៅអនុវត្តបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុប និងពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ព្រមទាំងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាព លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន។









