News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Authority activities
អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតតំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសតំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។


Leadership activities
អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំសម្រុះសម្រួលករណីស្នើសុំបើកផ្លូវទៅកាន់ផ្នូរឪពុកម្តាយ នៅស្រុកកងមាស
កំពង់ចាម៖ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសម្រុះសម្រួលករណីឈ្មោះ ខែ ហៀក ដាក់ពាក្យប្តឹងស្នើសុំបើកផ្លូវចូលទៅកាន់ផ្នូរឪពុកម្តាយ ដែលស្ថិតនៅលើក្បាលដីលេខ ០០៣១ ចំណុចព្រែកថ្មី ភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។


Leadership activities
ថវិកាបេឡាមរណ:សង្គ្រោះ ចំនួន ៤.០០០.០០០រៀល បានប្រគល់ជូនក្រុមគ្រួសារសព ចំនួន ០១គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
កាលពីពេលថ្មីៗ កន្លងទៅនេះ លោកវរសេនីយ៍ ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុក និងជាប្រធានលេខាធិការដ្ឋាន បានអមដំណើរ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកស្ទឹងត្រង់ និងក្រុមការងារ បាននាំយកថវិកាបេឡាមរណ:សង្គ្រោះ ប្រគល់ជូនក្រុមគ្រួសារសព ចំនួន ០១គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


Announcements
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី


Announcements
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនី


Leadership activities
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
កំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។


Leadership activities
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លែងកូនត្រី និងត្រីមេពូជជាង ២០ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក ស្រុកកំពង់សៀម
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លែងកូនត្រី និងត្រីមេពូជជាង ២០ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក ស្រុកកំពង់សៀម


Leadership activities
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ


Health
មន្ទីរសុខាភិបាលខេត្តកំពង់ចាម គោរពទង់ជាតិ ដើមសប្ដាហ៍ ដើម្បីពង្រឹងវិន័យ និងស្មារតីស្នេហាជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំដើមសប្ដាហ៍។


Authority activities
កូនត្រីចម្រុះប្រមាណជាង ១០០គីឡូ បានលែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោល នៅនឹងកន្លែង
កូនត្រីចម្រុះទម្ងន់ ១១៥គីឡូ បានលែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសនេសាទជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នាពេលមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ៣ករណី នៃទីតាំងផ្សេងៗគ្នា នៃភូមិសាស្រ្តស្រុកបាធាយ ខេត្តកំពង់ចាម ។


Authority activities
អនុគណៈកម្មការ ពិធីការ និងបដិសណ្ឋារកិច្ច បើកកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងអុចកាំជ្រួច ក្នុងខេត្តកំពង់ចាម នាឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ
កំពង់ចាម៖ អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សា និងរៀបចំផែនការសកម្មភាព ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ នាឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ។


Leadership activities
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម សាយ សំអាល់ អញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅវត្តវិសុទ្ធិវង្សា ស្រុកកោះសូទិន
(កំពង់ចាម)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅក្នុងវត្តវិសុទ្ធិវង្សា (ហៅវត្តកណ្តាលកោះសូទិន) ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។


Leadership activities
អភិបាលខេត្តកំពង់ចាម នាំយកអំណោយរដ្ឋបាលខេត្ត និងសប្បុរសជន ទៅចែកជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្ម នៅខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ និងសប្បុរសជនក្នុងខេត្ត បានបន្តបេសកកម្មនាំយកអំណោយសប្បុរសធម៌ និងថវិកា ទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពជួរមុខបន្ថែមទៀត ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

