News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Social security
រដ្ឋបាលខេត្តស្ទឹងត្រែង នាំយកអំណោយស្បៀងអាហារចែកជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពន្ធនាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីពាំនាំយកអំណោយស្បៀងអាហារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។


Education and sports
សិក្ខាសាលាផ្សព្វផ្សាយការរៀបចំផែនការប្រើប្រាស់ដីឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្ទឹងត្រែង បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចាប់ផ្តើមរៀបចំផែនការប្រើប្រាស់ដីឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត់» ដើម្បីប្រមូលធាតុចូល ទិន្នន័យ និងកំណត់ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។


Natural disaster
អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយសង្គមកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានចុះ នាំយកកញ្ចប់ស្បៀងសង្គមកិច្ចដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ៣៥២កញ្ចប់ ទៅប្រគល់ជូនដល់ដៃអតីតយុទ្ធជន និវត្តជន ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។


Leadership activities
«កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង»
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង (តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង) បានអញ្ជើញជាអធិបតីភាពដឹកនាំ «កិច្ចប្រជុំវិសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត»។


Education and sports
រដ្ឋបាលខេត្តស្ទឹងត្រែងបើកសិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី(SARMIS V2) និងប្រព័ន្ធ (NRMIS) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។


Leadership activities
ឯកឧត្តម ផៃ ប៊ុនឈឿន ចូលរួមបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តស្រះកែវមុនីវណ្ណ ឧទ្ទិសកុសលជូនបុព្វការីជន
ថ្នាក់ដឹកនាំ ខេត្តស្ទឹងត្រែង មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានជួបជុំគ្នាតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។


Health
Yeo’s បានចូលរួមគាំទ្របេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ — Yeo’s បានចូលរួមគាំទ្របេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភ ទឹកសណ្តែកសៀង Yeo’s ជាតិស្ករតិច សម្រាប់ចែកជូនសិស្សានុសិស្ស អ្នកជំងឺ និងក្រុមការងារស្ម័គ្រចិត្តនៅខេត្តស្ទឹងត្រែង។


Health
ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥,០០០នាក់ នៅខេត្តស្ទឹងត្រែងដោយឥតគិតថ្លៃ
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ (គ.វ.អ.) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះបេសកកម្មមនុស្សធម៌ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥,០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងខេត្តស្ទឹងត្រែង។


Politics
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។


Politics
គណបក្សប្រជាជនកម្ពុជា ស្រុកបុរីអូរស្វាយសែនជ័យ បូកសរុបការងារត្រីមាសទី៣ និងលើកទិសដៅឆ្ពោះទៅការបោះឆ្នោត
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤។


Leadership activities
ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកបុរីអូរស្វាយសែនជ័យ បូកសរុបលទ្ធផលការងារត្រីមាសទី៣ និងដាក់ចេញទិសដៅបន្ត
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ព្រមទាំងឯកឧត្តម លោក លោកស្រី ជាសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងសមាជិក សមាជិកាដែលជាអាជ្ញាធរមូលដ្ឋាន ។


Development
អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត ចុះផ្សព្វផ្សាយគម្រោងទឹកស្អាត និងបោះឆ្នោតជ្រើសរើសគណៈកម្មការទឹក នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត ដឹកនាំដោយ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគម្រោងទឹកស្អាត និងការបោះឆ្នោតជ្រើសរើសគណៈកម្មការទឹកសហគមន៍ (WMC)។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាឃុំ, មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ៩៦នាក់ (ក្នុងនោះស្រ្តីមានចំនួន ៧៣នាក់)។


Environment
ពិធីប្រគល់-ទទួល និងចែកប្រគេនធុងសំរាមចំនួន ២៧៩ ធុង ជាអំណោយសប្បុរសជនតាមរយៈក្រសួងធម្មការនិងសាសនា ជូនដល់គ្រប់បណ្តាវត្តទូទាំងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅបរិវេណមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់-ទទួល និងចែកធុងសំរាមចំនួន ២៧៩ ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈក្រសួងធម្មការនិងសាសនា ផ្តល់ជូនមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ដើម្បីចែកប្រគេន-ជូនដល់ព្រះសង្ឃ និងគណៈកម្មការគ្រប់បណ្តាវត្តទូទាំងខេត្ត សរុបចំនួន ៩៤ វត្ត។

