
គ្រួសារវីរកងទ័ព ៨៧គ្រួសារ ក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ
បងប្អូនគ្រួសារវីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែនចំនួន ៨៧គ្រួសារ នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ដែលពិធីប្រគល់ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ឃុន វុធ ប្រធានក្រុមការងារ។











