
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ ជូនសិស្សនិស្សិតក្នុងខេត្ត
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល និងផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងបង្ហាញពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ជូនសិស្សនិស្សិតនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សាខាខេត្តសៀមរាប។











