
ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលក្រុងស្រុកយកចិត្តទុកខ្ពស់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាល ឱ្យយល់ដឹងអំពីករណីលង់ទឹកក្នុងរដូវវស្សា
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់លោក អភិបាលក្រុង ស្រុកធ្វើការពិនិត្យការងារគ្រោះមហន្តរាយបន្ទាប់ពីទឹកបានស្រក និងត្រូវវាយតម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងដំណាំផ្សេង ពិសេសដំណាំស្រូវ។











