Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Social security
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
(ប៉ៃលិន)៖នៅថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យកម្លាំងក្រោមឱវាទ ចូលរួមសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអជ្ញាធរមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន និងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


Social security
មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្ត ចុះត្រួតពិនិត្យការដាក់តាំងហាងលក់ទំនិញ នៅចំណុចផ្សារព្រំ
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដឹកនាំដោយលោក រុន ធី ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម និងលោកស្រី ដួង សុកេត អនុប្រធានការិយាល័យ បានសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន ដឹកនាំដោយលោក ឈិម វាសនា ប្រធានសាខាខេត្ត ចុះត្រួតពិនិត្យដោយផ្ទាល់ នៅតាមទីតាំងអាជីវកម្មចំនួន ៣កន្លែង គឺជាផ្សារម៉ាតចិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីការពារសុខភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់ ដោយទប់ស្កាត់ការដាក់តាំងលក់ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទកំណត់។


Social security
អគ្គនាយក CMAC បង្ហាញសង្ឃឹមថា យុត្តិធម៌ពិតជាមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត
(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះផ្សាយនៅលើបណ្តាញសង្គមថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។


Social security
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតក្នុងមូលដ្ឋានសង្កាត់ប៉ៃលិន
(ប៉ៃលិន)៖ នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១៣ភូមិ សរុបចំនួន១៤០សន្លឹក ស្ថិតក្នុងមូលដ្ឋានសង្កាត់ប៉ៃលិន។


Social security
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំស្ដីពីការធ្វើកំណែទម្រង់ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ តាមប្រព័ន្ធវីដេអូពីចម្ងាយ
(ប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំនាយទាហាន ចំណុះបញ្ជាការដ្ឋាន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍រួម ស្ដីពីការធ្វើកំណែទម្រង់ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាព របស់លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


Social security
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនមន្ត្រីមានជំងឺចំនួន ៤រូប
ប៉ៃលិន៖ តំណាងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលប្រគល់ជូនមន្ត្រីនគរបាលមានជំងឺចំនួន ៤រូប កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់កងកម្លាំង។


Social security
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន ចុះផ្សព្វផ្សាយឣនុក្រឹត្យលេខ០៣ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ
(ប៉ៃលិន)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងការចូលរួមថែរក្សាសន្តិសុខសង្គម នៅតាមមូលដ្ឋានផ្ទាល់ និងជាមួយការធ្វើបច្ចុប្បន្នភាព និងបំពេញប្រវត្តិរូបជូន គ្រួសារឣតីតយុទ្ធជន និវត្តជន ជនពិការ នៅភូមិឣូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៤គ្រួសារផងដែរ។


Social security
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បន្តការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់គ្រឿងញៀន តាមមូលដ្ឋាន
(ប៉ៃលិន)៖ ដោយមានការយកចិត្តទុកដាក់ ពីលោកជំទាវបណ្ឌិត បាន ស្រីម៉ុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សោ សុវណ្ណ អភិបាលរងខេត្ត បានដឹកនាំក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រចំណាំងផ្លាត ជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិបឹងព្រលិត ភូមិទឹកចេញ និងភូមិអូររអិល ឃ៉ំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីឱ្យពួកគាត់មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។


Social security
នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងព័ត៌មាន ចុះពិនិត្យ និងធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រងនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន
ប៉ៃលិន៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងព័ត៌មាន ដឹកនាំដោយលោក ឆុន រាសី ប្រធាននាយកដ្ឋាន បានអញ្ជើញចុះពិនិត្យ និងធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រង នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងការទទួលខុសត្រូវខ្ពស់ក្នុងស្ថាប័ន។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងប្រធានការិយាល័យទាំង៥ នៃមន្ទីរព័ត៌មានខេត្ត។


Social security
(Video) : រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams


Social security
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន រៀបចំសិក្ខាសាលា ស្តីពី “របៀបផ្ទៀងផ្ទាត់ការប្រើប្រាស់ស៊ីមកាតជាមួយនឹងអត្តសញ្ញាណប័ណ្ណ” និង “ការឆបោកតាមប្រព័ន្ធអនឡាញ” នៅតាមមូលដ្ឋាន
(ប៉ៃលិន)៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធៀម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងការរៀបចំសិក្ខាសាលា ស្តីពី “របៀបផ្ទៀងផ្ទាត់ការប្រើប្រាស់ស៊ីមកាតជាមួយ នឹងអត្តសញ្ញាណប័ណ្ណ” និង “ការឆបោកតាមប្រព័ន្ធអនឡាញ”នៅតាមមូលដា្ឋន ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន, បុគ្គលិកក្រុមហ៊ុន metfone និងប្រជាពលរដ្ឋ សរុប១០០ នាក់ ដែលសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។


Social security
រដ្ឋបាលសង្កាត់ទួលល្វា ប្រជុំផ្សព្វផ្សាយអំពីខ្លឹមសារនៃសេចក្ដីណែនាំ គោលបំណង សារប្រយោជន៍ និងការអនុវត្ត ការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ទួលល្វា បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីចែកលិខិតអញ្ជើញ មកពិនិត្យឈ្មោះ និងចុះឈ្មោះបោះ ព្រមទាំងធ្វើជីវមាត្រ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់មេភូមិ និងអាជ្ញាធរពាក់ព័ន្ធនីមួយៗ ក្រោមកិច្ចសម្របសម្រួល ពីមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន។


Social security
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចាប់ផ្ដើមអនុវត្តការចែកពាក្យដល់សិស្ស និសិ្សត យុវជន ដែលមានបំណង និងស្ម័គ្រចិត្ត ចង់ចូលបម្រើការងារកងរាជអាវុធហត្ថ
(ប៉ៃលិន) ៖ ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានដឹកនាំក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ចាប់ផ្ដើមអនុវត្តការចែកពាក្យដល់សិស្ស និសិ្សត យុវជន ដែលមានបំណង និងស្ម័គ្រចិត្ត ចង់ចូលបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចាប់ផ្ដើមចែកពាក្យពីថ្ងៃទី៣ដល់ថ្ងៃទី១២ និងទទួលពាក្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ដែលការចែកពាក្យដោយឥតគិតប្រាក់។

