Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Education and sports
យុវជននៅខេត្តប៉ៃលិន បង្ហាញក្តីសង្ឃឹមខ្ពស់លើការចាប់យកជំនាញ និងឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)
ប៉ៃលិន៖ យុវជនជាច្រើនរូបដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានសម្តែងនូវក្តីមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអនាគតរបស់ខ្លួន ក្នុងការទទួលបានចំណេះជំនាញពិតប្រាកដ និងឱកាសការងារល្អៗ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។


Education and sports
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦ អត្រាជាប់ជាង៨៤% ខណៈនិទ្ទេសAមាន២០២២នាក់ ថយចុះជិត១ពាន់នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយបង្ហាញថា បេក្ខជនប្រឡងជាប់មានសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦% នៃបេក្ខជនប្រឡងសរុប។
តួលេខនេះបង្ហាញថា អត្រាជាប់ឆ្នាំ២០២៦ ថយចុះ ០.៥០ពិន្ទុភាគរយ បើធៀបនឹងឆ្នាំ២០២៥ ដែលមានអត្រាជាប់ ៨៤.៥៦%។ ជាមួយគ្នានេះ ចំនួនបេក្ខជនទទួលបាន និទ្ទេស A ក៏ថយចុះគួរឱ្យកត់សម្គាល់ដែរ ដោយឆ្នាំ២០២៦ មានត្រឹម ២ ០២២នាក់ ខណៈឆ្នាំ២០២៥ មាន ៣ ០០៣នាក់ ពោលគឺថយចុះ ៩៨១នាក់ ឬប្រមាណ ៣២.៧%។


Education and sports
ថ្នាក់ដឹកនាំជំនាញ ចុះធ្វើអធិការកិច្ចបច្ចេកទេស លើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ ព្រះសិរីសង្គាមមុនី បណ្ឌិត យ៉ន កុសល្យ ព្រះបាលិមុនី បណ្ឌិត ហ៊ ហុង និងលោក ជិន សុខសាន្ត រួមដំណើរដោយលោក អ៊ុង ប៊ុននាថ ប្រធានស្តីទីនៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចុះធ្វើអធិការកិច្ចបច្ចេកទេសលើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


Education and sports
មន្ត្រីពុទ្ធិកសិក្សា និងព្រះមេគណទាំងពីរគណៈ ចុះស្រង់ស្ថិតិសមណសិស្ស-សិស្ស នៅពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយព្រះមេគណទាំងពីរគណៈ ខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះស្រង់ស្ថិតិសមណសិស្ស និងសិស្សដោយផ្ទាល់ នៅសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន ដែលមានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


Education and sports
ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ផ្តល់ការលើកទឹកចិត្តដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ
(ប៉ៃលិន)៖ ដើម្បីលើកកម្ពស់វិស័យអប់រំ និងផ្តល់កម្លាំងចិត្ត ដល់វីរយុទ្ធជនជួរមុខ នារសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន បាននិមន្តជាព្រះអធិបតី ក្នុងពិធីប្រគេន និងជូនរង្វាន់លើកទឹកចិត្ត ដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ នៅបរិវេណវត្តសន្តិមារាម (វត្តអូរច្រា) សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ,លោក គង់ សាវៀង អនុប្រធាន មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ,លោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៉ំ ហៀង ,សមណសិស្ស លោកគ្រូ អ្នកគ្រូ គ្រួសារកងទ័ព និងពុទ្ធបរិស័ទ្ធ ជាច្រើនអង្គ/នាក់ ។


Education and sports
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន រៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន (ល.ខ.ប ប៉ៃលិន) បានរៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមការងារដឹកនាំ និងត្រួតពិនិត្យការប្រឡង និង លោក ស៊ិន ដារ៉ា ប្រធានអនុគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត និងជាប្រធាន ល.ខ.ប ប៉ៃលិន។
គោលបំណងនៃការប្រឡងជ្រើសរើស មន្ត្រីកិច្ចសន្យារយៈពេលខ្លី គឺដើម្បីបម្រើការងារ លើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទាន់ពេលវេលា តាមប្រតិទិនការងាររបស់ គ.ជ.ប។ និងដើម្បីបំពេញការងារបច្ចេកទេស និងរដ្ឋបាលនៅ ល.ខ.ប ប៉ៃលិន ដែលមានសមត្ថភាព តម្លាភាព និងភាពស្មោះត្រង់ ។


Education and sports
អត្ថប្រយោជន៍ទាំង ១២ យ៉ាងទទួលបានពីការដើរហាត់ប្រាណជាប្រចាំថ្ងៃ
សុខភាព៖ ការហាត់ប្រាណ និងលេងកីឡា ពិតជាសំខាន់ណាស់ចំពោះសុខភាព ព្រោះវាជួយឱ្យរាងកាយមានសកម្មភាព បញ្ចេញជាតិពុល និងធ្វើឱ្យរាងស្អាត។


Education and sports
ហេតុអ្វីយើងគួរតែផឹកទឹកឱ្យបានច្រើនមុនពេលលេងកីឡា?
តើហេតុអ្វីបានជាអ្នកគួរផឹកទឹកឱ្យបានច្រើនមុនពេលប្រាណ? តើផលប៉ះពាល់អ្វីខ្លះដែលកើតឡើង ប្រសិនបើអ្នកហាត់ប្រាណទាំងខ្វះជាតិទឹកក្នុងរាងកាយ?


Education and sports
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


Education and sports
បេក្ខជន ៦៥២នាក់ ចូលរួមប្រឡងបាក់ឌុប សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តប៉ៃលិនចាប់ផ្តើមហើយ ដែលមាន ២មណ្ឌល ដោយមានការកើនឡើង បើធៀបនឹងឆ្នាំមុន
ប៉ៃលិន៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមដំណើរការហើយ ដោយមានបេក្ខជនប្រឡងសរុបចំនួន ៦៥២នាក់ (ស្រី ៣៨០នាក់) ដោយចែកចេញជា ២មណ្ឌលប្រឡង ស្មើនឹង ២៧បន្ទប់។ នេះបើយោងតាមទិន្នន័យផ្លូវការដែលផ្តល់ដោយ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន។


Education and sports
អត្ថប្រយោជន៍នៃការជិះកង់សន្សឹមៗរាល់ពេលព្រឹក និងល្ងាច
ជារៀងរាល់ព្រឹក និងល្ងាច ជិះកង់ហាត់ប្រាណដោយធាក់សន្សឹមៗ១ម៉ោង ទៅ១ម៉ោងកន្លះ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ៖


Education and sports
អត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡា
ការលេងកីឡាជាកត្តាដ៏សំខាន់មួយក្នុងដំណើរនៃការលូតលាស់របស់ក្មេងៗដើម្បីឱ្យរាងកាយ និងស្មារតីរបស់ពួកគេមាំមួន មានសុខភាពល្អ និងប្រាជ្ញាឆ្លាតវាងវៃ។


Education and sports
អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបំបួសកុលបុត្រ នៅវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ
(ប៉ៃលិន)៖ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបំបួសកុលបុត្រ ចំនួន ១២នាក់ ដែលបានរៀបចំឡើងនៅ វត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងដើម្បីលើកស្ទួយ និងថែរក្សាព្រះពុទ្ធសាសនា ផ្ដល់ឱកាសឱ្យកុលបុត្រ បានសិក្សា រៀនសូត្រពីធម៌អាថ៌ វិន័យ និងសីលធម៌ ក្នុងព្រះពុទ្ធសាសនា ព្រមទាំងសងគុណមាតាបិតា ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូ អ៊ុំ មង្គល ព្រះចៅអធិការវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំង តាជី យាយជី ពុទ្ធបរិស័ទ ជិតឆ្ងាយ និងក្រុមគ្រួសារ របស់កុលបុត្រ យ៉ាងច្រើនកុះករ៕

