
រដ្ឋបាលខេត្តប៉ៃលិន ពង្រឹងគុណភាពសេវាសាធារណៈ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
(ប៉ៃលិន)៖ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងពេលថ្មីៗថា រដ្ឋបាលខេត្តបានប្តេជ្ញាពង្រឹងគុណភាពសេវាសាធារណៈ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស មានប្រសិទ្ធភាព និងគណនេយ្យភាព។ លោក គោស៊ុ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រីក និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ទោះបីជាការផ្តល់សេវាកន្លងមកទទួលបានលទ្ធផលល្អប្រសើរក៏ដោយ ក៏នៅតែមានបញ្ហា ប្រឈមមួយចំនួនដែលថ្នាក់ដឹកនាំខេត្តត្រូវបន្តដោះស្រាយជាលំដាប់។










