ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

កសិកម្ម
លោកជំទាវអភិបាលខេត្ត ស្នើឱ្យជំនាញជលផលពិនិត្យជ្រើសរើសពូជត្រី ដែលអាចបន្សាំ និងបន្តពូជក្នុងទឹកស្ទឹងបាន
(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសផ្នែកជលផល ត្រូវពិនិត្យជ្រើសរើសពូជត្រីដែលត្រូវលែង ឱ្យជាពូជដែលអាចបន្សាំនឹងស្ថានភាពទឹកស្ទឹងដែលមានចរន្តហូរបាន ព្រោះប្រភេទត្រីខ្លះមិនអាចរស់នៅ និងបន្តពូជក្នុងទឹកស្ទឹងបានទេ។ ម្យ៉ាងទៀត ខេត្តប៉ៃលិនជាតំបន់ខ្ពង់រាប ដែលមានតែស្ទឹង អូរ និងប្រឡាយ មិនមានបឹង ឬទន្លេធម្មជាតិ សម្រាប់ឱ្យត្រីគ្រប់ប្រភេទធ្វើជាជម្រក និងពងកូននោះទេ។


កសិកម្ម
ស្អែកនេះខណ្ឌរដ្ឋបាលជលផលខេត្តប៉ៃលិន នឹងលែងកូនត្រីចម្រុះជិត៣ម៉ឺនកូន
ពិធីលែងកូនត្រីនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ២០២៦ ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ចូលរួមចំណែកការពារ និងអភិរក្សធនធានជលផល។ កម្មវីធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ក្រោមវត្តមានលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត នាវេលាម៉ោង ៨.០០នាទីព្រឹក ។


កសិកម្ម
ប្រជាកសិករខេត្តប៉ៃលិន រីករាយចំពោះផលិតផលដំណាំសណ្តែកបាយរបស់ពួកគាត់
មានប្រសាសន៍ក្នុងពេលប្រមូលផលសណ្តែកបាយចំនួន ៥ហិចតា នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃតិ១៨ ខែកក្កដា ឆ្នាំ២០២៦ បងប្រុស អ៊ឹង ស៊ីថាល់ បានសម្តែងការរីករាយចំពោះផលដំណាំ សណ្តែកបាយរបស់គាត់ ដែលកំពុងតែប្រមូលផលដោយម៉ាស៊ីនច្រូត របស់ ពូប្រុសត្រូល។


កសិកម្ម
ប្រជាពលរដ្ឋខេត្តប៉ៃលិនមួយចំនួនចាប់យកអាជីពជាអ្នកដាំបន្លែ ក្រោយត្រឡប់ពីចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ
ប៉ៃលិន៖ បន្ទាប់ពីធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ និងបានវិលត្រឡប់មកកាន់មាតុប្រទេសវិញកាលពីពេលកន្លងទៅនេះ មានបងប្អូនប្រជាពលករជាច្រើនបានចាប់យកមុខរបរនៅតាមក្រុមហ៊ុន រោងចក្រនានានៅក្នុងប្រទេស ក្រោមការជ្រោមជ្រែងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ប៉ុន្តែ ក៏មានបងប្អូនប្រជាពលករមួយចំនួន បានចាប់យកការប្រកបរបរផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារផងដែរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារអោយប្រសើឡើង។


កសិកម្ម
សង្រ្កងស្វា ជាដាំដំណាំគម្របដី ផ្តល់ជីវជាតិដល់ដី ធ្វើអោយកសិករយើងទទួលបានកសិផលខ្ពស់ ពីការធ្វើកសិកម្ម
ដំណាំសង្រ្កងស្វា ត្រូវបានអ្នកជំនាញផ្នែកកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តប៉ៃលិន ណែនាំអោយប្រជាកសិករយកទៅដាំ ដើម្បីកែប្រែគុណភាពដីរបស់ខ្លួនអោយបានល្អឡើង វិញ បន្ទាប់ពីការធ្វើកសិកម្មអស់រយៈពេលច្រើនឆ្នាំ ធ្វើអោយដីហូច្រោះ សិករិករឹល ខ្សោះជីវជាតិ ផលដំណាំធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ និងត្រូវចំណាយច្រើន លើជី ថ្នាំកសិកម្ម ដែលបានផ្តល់ផលប៉ះពាល់ដល់ចំណូលគ្រួសាររបស់ប្រជាកសិករយើង។


កសិកម្ម
ប្រជាពលរដ្ឋខេត្តប៉ៃលិន រីករាយក្នុងការចិញ្ចឹមមាន់លក្ខណៈគ្រួសារ
លោក ម៉ិច ចាន់នី ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសំដែងការរីករាយក្នុងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដោយសារគាត់រកបានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គត់ជីវភាពគ្រួសារ ។


កសិកម្ម
កសិករបណ្តុះផ្សឹតនៅក្នុងខេត្តប៉ៃលិនរីករាយចំពោះចំណូលពីការងារបណ្តុះផ្សឹតរបស់ខ្លួន
បងស្រី កេត វ៉ាន់ណៃ កសិករបណ្តុះផ្សឹតរស់នៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសេចក្តីរីករាយចំពោះផលិតផលផ្សឹតរបស់គាត់ ដោយសារការងារបណ្តុះផ្សឹតទទួលបាលទិន្នផលខ្ពស់ និងមានតម្លៃសមរម្យនៅលើទីផ្សារ។ ជារៀងរាល់ម៉ោង៤ព្រឹក បងស្រីក្រោកពីដំនេក រួចចុះទៅកាន់រោងបណ្តុះផ្សឹត ដើម្បីប្រមូលផលផ្សឹត( ផ្សឹតស ឬផ្សឹតអំពោះ) គាត់ចិតសម្អាតគល់ផ្សឹងអោយស្អាត រួចវិចខ្ចប់ និងដឹកយកទៅដាក់អោយម៉ូយនៅផ្សារប៉ាហ៊ី ក្នុងតម្លៃ ៦០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងកញ្ចប់ផ្សឹតប្រហែល ៣០០០កញ្ចប់ បងស្រី គេត វ៉ាន់ណៃ អាចប្រមូលផលផ្សឹតបានប្រហែល ១០គីឡូក្រាម ជាមធ្យម ជារៀងរាល់ថ្ងៃ ។


កសិកម្ម
ល្មើរជាដំណាំសក្តានុពលខ្ពស់ ប្តូរមុខមាត់កសិករខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ពីមួយឆ្នាំទៅមួយឆ្នាំ នៅលើផ្ទៃដីដែលធ្លាប់តែដាំដុះដំណាំចាស់ៗដដែលៗ កសិកររស់នៅខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើដំណាំ "ល្មើរ"។ ការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី មកកាន់ដំណាំសេដ្ឋកិច្ចថ្មីមួយនេះ កំពុងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ។


កសិកម្ម
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងភូមិទួលស្រឡៅ
ប្រជាពលរដ្ឋកម្ពុជានិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែ ឬមាន់ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ដែលព្រលែងអោយស៊ីចំណីធម្មជាតិក្បែរៗលំនៅដ្ឋាន។ ការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋខ្មែរក៏មានសណ្ឋានខុសៗគ្នា ដោយអ្នកខ្លះចិញ្ចឹមតាមបែបទំនើប មានបច្ចេកទេសខ្ពស់ មានចំនួនមានរាប់ពាន់ រាប់ម៉ឺនក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ សំរាប់យកស៊ុត ឬយកសាច់បរិភោគ ដែលប្រជាពលរដ្ឋនិយមហៅមាន់ប្រភេទនេះថា ” មាន់កសិកម្ម”។ អ្នកខ្លះទៀតចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយធ្វើជាទ្រុងមាន់មានលក្ខណៈបច្ចេកទេសគួសម មានព័ទ្ធរបង និងព្រលែងមាន់អោយស៊ីចំណី និងរត់លេងនៅក្នុងរបងនោះ។
ចំណីមាន់ក៏មានការផលិតឡើងតាមលក្ខណៈបច្ចេកទេស និងមានការមើលថែទាំ ព្យាបាលជំងឺដោយយកចិត្តទុកដាក់ពីកសិករផងដែរ។ ការចិញ្ចឹមមាន់របៀបនេះ អាចមានចំនួនមាន់ពីរាប់សិបក្បាល ទៅដល់រាប់រយក្បាលផងដែរ។ អ្នកខ្លះទៀត ក៏ចិញ្ចឹមមាន់ពី១០ទៅ២០ក្បាល ព្រលែងអោយស៊ីចំណីពាសវាល ពាសកាលតាមស្រែ តាមព្រៃក្បែរៗផ្ទះ សំរាប់ធ្វើម្ហូបអាហារនៅក្នុងគ្រួសារ។


កសិកម្ម
កសិករដាំទុរេននៅក្នុងខេត្តប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផលទុរេន ប្រកបដោយគុណភាព សម្រាប់តម្រូវការទីផ្សារ
ការប្រមូលផលធុរេនខេត្តប៉ៃលិន


កសិកម្ម
យើងត្រូវរួមគ្នាពហិកាផ្លែឈើនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រ និងលើកកម្ពស់ផ្លែកឈើក្នុងស្រុក
លើកកម្ពស់ផ្លែកឈើក្នុងស្រុក

