ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បទយកការណ៍
បទយកការណ៍ (វីដេអូ) : ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើកសិផលក្នុងស្រុក។ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបានការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។


បទយកការណ៍
(វីដេអូ) : បទយកការណ៍ ស្តីពី រមណីយដ្ឋាន កសិទេសចរណ៍ធម្មជាតិ អូរទុរេន
លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលព្រៃភ្នំធម្មជាតិ នៃទឹកដីខេត្តប៉ៃលិន «រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី» បានប្រែក្លាយជាទីឋានដ៏ទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង។ រមណីយដ្ឋានធម្មជាតិមួយនេះ មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងលិច ជាប់មាត់អូរខណ្ឌចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ នៅទីនេះ មានការរៀបចំតុបតែងលម្អយ៉ាងប្រណីត និងមានរបៀបរៀបរយ ដោយមានខ្ចុះលំហែកាយ សង់ប្របមាត់អូរ ដែលមានទឹកថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម បន្លឺជាសូរដន្ត្រីធម្មជាតិដ៏ពិរោះ កំដរភ្ញៀវទេសចរដែលមកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ និងជួបជុំក្រុមគ្រួសារ មិត្តភ័ក្តិ យ៉ាងកក់ក្ដៅ។


បទយកការណ៍
(វីដេអូ) : បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គម និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ខ្ពស់ លើការកសាងផ្លូវ ស្ពាន ប្រឡាយទឹក ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ នៅក្នុងខេត្តប៉ៃលិន ដែលមានលោកជំទាវ បណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់បំផុត លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវបេតុងអាមេ ដែលមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។


បទយកការណ៍
(វីដេអូរ)បទយកការណ៌៖ មណ្ឌលសុខភាពអូរចិតសិបប្រាំ លើកកម្ពស់ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅមូលដ្ឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែតភ្ជាប់ងាយស្រួល
(ប៉ៃលិន)៖ ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពអូរចិតសិបប្រាំ ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែងមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ។ មិនត្រឹមតែបំពេញតម្រូវការជូនពលរដ្ឋក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ប៉ុណ្ណោះទេ ថែមទាំងជាទីពឹងផ្នែកសុខាភិបាលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋមកពីបណ្តាស្រុក ជាប់ព្រំប្រទល់នៃខេត្តបាត់បងផងដែរ។


បទយកការណ៍
បទយកការណ៍ ស្តីពី ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន
មណ្ឌលសុខភាពអូរច្រា ដែលមានទីតាំងស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពទទួលបានប្រជាពលរដ្ឋមកទទួលសេវាជាមធ្យមពី ៣០ ទៅ ៤០នាក់ ដោយក្នុងនោះថ្ងៃចន្ទ អង្គារ និងព្រហស្បតិ៍ ជាថ្ងៃដែលមានចំនួនអ្នកមកទទួលសេវាកុះករជាងគេ។ ផ្នែកដែលមមាញឹកខ្លាំង រួមមាន ការពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំង និងការពិនិត្យផ្ទៃពោះ។


បទយកការណ៍
(Video) : ក្រុមការងារគហេទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
សូមគោរពអញ្ជើញទស្សនា វីដេអូខ្លី ស្តីពីសកម្មភាពប្រចាំថ្ងៃ របស់ក្រុមការងារគេហទំព័រការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន !


បទយកការណ៍
ដំណាំទំពាំងបារាំង អាចប្រមូលផលបានច្រើនឆ្នាំ និងមានទីផ្សារល្អនៅកម្ពុជា
ទំពាំងបារាំង ជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាច ចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ និងអាចបន្តប្រមូលផលបានច្រើនឆ្នាំ។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។


បទយកការណ៍
ដូងក្រអូប ជាដំណាំមានទីផ្សារខ្ពស់ និងឱ្យផលបានរយៈពេលយូរ
ប៉ៃលិន៖ ដូងក្រអូប ជាប្រភេទដូងម្យ៉ាងដែលមានក្លិនឈ្ងុយជាងដូងធម្មតា ទាំងទឹក និងសាច់ ដែលធ្វើឱ្យដូងប្រភេទនេះមានភាពពេញនិយមខ្លាំងសម្រាប់ការទទួលទាន។ ក្នុងរយៈពេលចុងក្រោយនេះសង្កេតឃើញថាប្រជាកសិករក្នុងខេត្តប៉ៃលិន បានធ្វើការផ្លាស់ប្ដូរផ្ទៃដីមួយចំនួនរបស់ខ្លួន ពីការដាំដុះដំណាំតាមរដូវកាល មកជាការដាំដុះដំណាំដូងក្រអូបនេះ។ ក្នុងនោះ មានចំការដូងក្រអូបមួយកន្លែងនៅខេត្តប៉ៃលិន កំពុងផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តនិងក្រៅខេត្ត។


បទយកការណ៍
ល្មើរជាដំណាំសក្តានុពលខ្ពស់ ប្តូរមុខមាត់កសិករខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ពីមួយឆ្នាំទៅមួយឆ្នាំ នៅលើផ្ទៃដីដែលធ្លាប់តែដាំដុះដំណាំចាស់ៗដដែលៗ កសិកររស់នៅខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើដំណាំ ល្មើរ។ ការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី មកកាន់ដំណាំសេដ្ឋកិច្ចថ្មីមួយនេះ កំពុងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន។


បទយកការណ៍
សិប្បករខេត្តប៉ៃលិន ឆ្លាក់ថ្ម ឆ្លាក់ឈើ អោយក្លាយជារបស់មានតម្លៃសម្រាប់ការតែងលម្អ និង វត្ថុគោរពបូជា
ប៉ៃលិន៖ ខេត្តប៉ៃលិន ដែលស្ថិតនៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា មិនត្រឹមតែល្បីល្បាញខាងវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រ និងត្បូងពេជ្រមានតម្លៃ ប៉ុណ្ណោះទេ តែថែមទាំងជាមណ្ឌល នៃសិល្បៈឆ្លាក់ថ្ម និងឆ្លាក់ឈើ ដ៏រស់រវើកមួយផងដែរ។ សិប្បករនៅទីនេះ បានបន្ត និងអភិវឌ្ឍរបរបុរាណ អាជីវកម្មគ្រួសារ ដោយផ្តោតលើការបង្កើតគ្រឿងអលង្ការ និងគ្រឿងសក្ការៈបូជាដ៏ប្រណីត ពីវត្ថុធាតុដើមធម្មជាតិ ដូចជា ថ្ម ឈើ ផូស៊ីល និងត្បូង ជាដើម។


បទយកការណ៍
ការប្រកបរបរឆ្នៃត្បូង របស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
ខេត្តប៉ៃលិន ត្រូវបានគេស្គាល់ថា ជាតំបន់សំបូរត្បូងធម្មជាតិ ដែលមានតម្លៃថ្លៃ និងល្បីល្បាញ។ បច្ចុប្បន្ននេះ សកម្មភាពជីកត្បូងជាលក្ខណៈជាអាជីព មិនមានទៀតឡើយ នៅក្នុងខេត្តប៉ៃលិន ពោលគឺមានសកម្មភាពប្រជាពលរដ្ឋរែងត្បូងបន្តិចបន្ទួច នៅតាមស្ទឹង ក្រោយពេលពួកគាត់ពេលទំនេរពីការងារ ឬឱកាសសមស្រប សម្រាប់ពួកគាត់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី មានប្រជាពលរដ្ឋប្រមាណជិតពីររយនាក់ នៅក្នុងខេត្តប៉ៃលិន កំពុងប្រកបរបរជិញ្ចឹមជីវិតដោយការច្នៃត្បូង។


បទយកការណ៍
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលភ្ញៀវទេសចរ និងអ្នកដំណើរទាំងឡាយតែងតែសួរក និងសរសើថា ត្រូវមាត់ ត្រូវចិត្ត។
ក្រវ៉ាញមានដុះនៅតាមព្រៃភ្នំ ឬដីដែលមានដើមឈើធំៗ ដុះជុំជិត ពោលគឺដំណាំនេះ ត្រូវការពន្លឺថ្ងៃតិច ដើម្បីលូតលាស់។ បច្ចុប្បន្ននេះ ក្រវ៉ាញក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួន ធ្វើការដាំដុះផងដែរ ដែលទទួលបានទិន្នផលល្អប្រសើ។


បទយកការណ៍
ការប្រកបរបរឆ្នៃត្បូង របស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
ខេត្តប៉ៃលិន ត្រូវបានគេស្គាល់ថា ជាតំបន់សំបូរត្បូងធម្មជាតិ ដែលមានតម្លៃថ្លៃ និងល្បីល្បាញ។ បច្ចុប្បន្ននេះ សកម្មភាពជីកត្បូងជាលក្ខណៈជាអាជីព មិនមានទៀតឡើយ នៅក្នុងខេត្តប៉ៃលិន ពោលគឺមានសកម្មភាពប្រជាពលរដ្ឋរែងត្បូងបន្តិចបន្ទួច នៅតាមស្ទឹង ក្រោយពេលពួកគាត់ពេលទំនេរពីការងារ ឬឱកាសសមស្រប សម្រាប់ពួកគាត់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី មានប្រជាពលរដ្ឋប្រមាណជិតពីររយនាក់ នៅក្នុងខេត្តប៉ៃលិន កំពុងប្រកបរបរជិញ្ចឹមជីវិតដោយការច្នៃត្បូង។

