ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួប ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ។


ពាណិជ្ជកម្ម
សិប្បកម្ម SKH Natural Plus ផលិតផលសិប្បករខ្មែរ ក្នុងខេត្តប៉ៃលិន
សិប្បកម្ម SKH Natural Plus មានផលិត ស្រាមៀនប៉ៃលិន ស្រាទំពាំងបាយជូព្រៃ ស្រាកំរើករាត្រី ដែលមានគុណភាពខ្ពស់ និងត្រូវបានទទួលស្គាល់ជា "ផលិតផលភូមិមួយ ផលិតផលមួយ" របស់ខេត្តប៉ៃលិន។ សិប្បកម្ម មានទីតាំងស្ថិតនៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមាន ម្ចាស់ ឈ្មោះ វួច ធុច Tel: 092 505 484 , Facebook: វួច ធុច


ពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ខេត្តប៉ៃលិន មានសក្ដានុពលខ្ពស់ លើវិស័យកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម
(ប៉ៃលិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ខេត្តប៉ៃលិន ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ជាពិសេសផលិតផលកសិកម្មសក្ដានុពល ដូចជា មៀនប៉ៃលិន ពោតក្រហម និងដំឡូងមី ដែលអាចបន្តលើកកម្ពស់ការកែច្នៃ បង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។


ពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ ដល់មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពសេវាពាណិជ្ជកម្ម និងការការពារអ្នកប្រើប្រាស់
ប៉ៃលិន៖ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ផ្តល់ទិសដៅអនុវត្តការងារ និងលើកទឹកចិត្តដល់មន្ត្រីរាជការឱ្យបន្តបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។


ពាណិជ្ជកម្ម
សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង
សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។


ពាណិជ្ជកម្ម
ប្រេងកូឡា ប្រេងខ្យល់ ប្រេងរឹត ខ្មែរម៉េងទ្រី៩៩៩ ផលិតផលខ្មែរ គុណភាពពិសេស
ប្រេងកូឡា ប្រេងខ្យល់ ប្រេងរឹត ខ្មែរម៉េងទ្រី៩៩៩ គុណភាពពិសេស ជាផលិតផលរបស់សិប្បករខ្មែរ លោក ស៊ឹម ម៉េងទ្រី រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផលិតផលមានការទទួលស្គាល់ពីគុណភាព និងត្រូវបានដាក់បញ្ចូលជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ប្រទេសកម្ពុជា។


ពាណិជ្ជកម្ម
ស្រាទំពាំងបាយជូព្រៃ និងស្រាមៀនប៉ៃលិន ផលិតផលរបស់សិប្បករខ្មែរក្នុងខេត្តប៉ៃលិន
ស្រាមៀនប៉ៃលិន ស្រាទំពាំងបាយជូព្រៃ ស្រាកំរើករាត្រី គឺជាផលិតផលរបស់សិប្បករខ្មែរ រស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មានគុណភាពល្អ ជំនួយសុខភាពអ្នកប្រើប្រាស់ និងត្រូវបានទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ប្រទេសកម្ពុជា។


ពាណិជ្ជកម្ម
ស្រាទំពារបាយជូរព្រៃ និង ស្រាកំរើករាត្រី របស់សិប្បករភូមិតាង៉ែនក្រោម ត្រូវបានទទួលស្គាល់ ជាផលិតផល«ភូមិមួយ ផលិតផលមួយ»
ក្នុងកិច្ចប្រជុំវាយតម្លៃ តាមរយៈប្រព័ន្ធអនឡាញ (ZOOM) នាព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តប៉ៃលិន ស្រាទំពារបាយជូរព្រៃ និង ស្រាកំរើករាត្រី របស់លោក វួច ធុច សិប្បកររស់នៅភូមិតាង៉ែនក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានទទួលស្គាល់ ជាផលិតផល«ភូមិមួយ ផលិតផលមួយ» នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមូយ ផលិតផលមួយ។ ការទទួលស្គាល់នេះ គឺ បន្ទាប់ពីអង្គប្រជុំបានពិនិត្យពិភាក្សា និងវាយតម្លៃ ទៅលើគុណភាព បទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌវិនិច្ឆ័យនានា ព្រមទាំងការពន្យល់យ៉ាងក្បោះក្បាយពីសង្វាក់ផលិតកម្ម វត្ថុធាតុដើម និងគុណភាព ពីលោក វួច ធុច ដែលជាម្ចាស់ផលិតផល។

