ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សិល្បៈនិងវប្បធម៌
វគ្គសិក្សាសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ
(ប៉ៃលិន)៖ រយៈពេល៨ថ្ងៃ នៃវគ្គសិក្សាសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានបិទបញ្ចប់ដោយជោគជ័យ និងប្រគល់វិញ្ជាបនបត្រ ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។ ពិធីបិទវគ្គ បានធ្វើឡើងនៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ដោយមានការចូលរួមជាអធិបតី ពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ វគ្គសិក្សាសមថកម្មដ្ឋាន នេះធ្វើឡើង ក្នុងគោលបំណង បណ្តុះស្មារតីបដិបត្ត នូវក្រមសីលធម៌ គុណធម៌ និងការអនុវត្តព្រះធម៌អប់រំផ្លូវចិត្ត តាមគន្លងមាគារព្រះពុទ្ធសាសនា ដែលសិក្ខាកាមយកទៅអនុវត្ត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានក្តីសុខចម្រើន និងសេចក្តីថ្លៃថ្នូរ។


សិល្បៈនិងវប្បធម៌
ប្រាសាទខ្នាររបស់ប្រទេសកម្ពុជា
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កុំថាឡើយផែនទីមាត្រដ្ឋាន 1/200 000 របស់គណៈកម្មការឥណ្ឌូចិន-សៀម ដែលបានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទខ្នារនៅក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីដែលថៃគូសដោយឯកតោភាគី L7017 ក៏បង្ហាញយ៉ាងច្បាស់ថាប្រាសាទខ្នារគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។


សិល្បៈនិងវប្បធម៌
មន្ទីរព័ត៌មានខេត្តប៉ៃលិន ធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្តសិរីសួស្តីជ័យមង្គល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ និងប្រោះព្រំលើករាសី នាំសិរីសួស្ដីជ័យមង្គល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹះសករាជ ២០២៦។

