ព័ត៌មានក្នុងខេត្ត

ព័ត៌មាន ទទក ប៉ៃលិន (Video) : ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
បរិស្ថាន
ព័ត៌មាន ទទក ប៉ៃលិន (Video) : ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ១.៤០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នងពុទ្ធមណ្ឌលសង្ឃមណ្ឌលព្រៃសង្ឃវន្ត ស្ថិតក្នុងភូមិភូមិបហ៊ុយ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំ  មន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្ត អញ្ជើញចូលរួមដាំកូនឈើចំនួន ១៤០០ដើម នៅសង្ឃមណ្ឌលបរិស្ថាន (ព្រៃសង្ឃវន)ខេត្តប៉ៃលិន
បរិស្ថាន
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្ត អញ្ជើញចូលរួមដាំកូនឈើចំនួន ១៤០០ដើម នៅសង្ឃមណ្ឌលបរិស្ថាន (ព្រៃសង្ឃវន)ខេត្តប៉ៃលិន
លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យ ពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយក្រុមការងារមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចូលរួមដាំកូនឈើ នៅសង្ឃមណ្ឌលបរិស្ថាន (ព្រៃសង្ឃវន) ដែលស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន៕ អត្ថបទ កែ សំបូរ ប្រភព មន្ទីរធអម្មការ និងសាសនាខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
បរិស្ថាន
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន
បរិស្ថាន
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ ដើម្បីបង្កើនសមត្ថភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងភាពធន់ ទៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់» ដែលបានប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តប៉ៃលិន។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុនានា ជាពិសេសបាតុភូត អែលនីញូ (El Niño) ដែលកំពុងគំរាមកំហែងដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត