ព័ត៌មានក្នុងខេត្ត

កម្មវិធីពិនិត្យភ្នែក, ការចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ
សុខាភិបាល
កម្មវិធីពិនិត្យភ្នែក, ការចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ
មន្ទីពេទ្យបង្អែកខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងអំពីកម្មវិធីពិនិត្យភ្នែក, ការចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី29 ខែមិថុនា ឆ្នាំ 2026 ខាងមុខនេះ។ ដូចនេះសូមពុកម៉ែបងប្អូន លោកយាយ លោកតា ដែលមានបញ្ហាសុខភាព ឬជំងឺភ្នែក ដូចជា៖ ស្រវាំងភ្នែក ភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន សូមអញ្ជើញមកពិនិត្យ និងព្យាបាលឲ្យបានគ្រប់ៗគ្នា នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានការគាំទ្រពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិហ្រេដហ្វឡូ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?
សុខាភិបាល
ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?
ការញ៉ាំទឹកផ្លែឈើសុទ្ធត្រឹមមួយកែវ ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យទាំងកុមារ និងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន នេះបើយោងទៅតាមការវិភាគថ្មីមួយទៅលើការសិក្សាទាំង៤២កន្លងមក។ ពិតណាស់ ទឹកផ្លែឈើសុទ្ធ គឺជាប្រភេទទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករ។ ប៉ុន្តែទឹកផ្លែឈើសុទ្ធ ជាប្រភេទកាឡូរីទឹក ដែលមិនមានជាតិសរសៃ ឬមានជាតិសរសៃតិចតួច បើប្រៀបធៀបទៅនឹងផ្លែឈើទាំងមូល។ ដូច្នេះហើយ កុមារដែលមានអាយុក្រោម៦ឆ្នាំ គួរញ៉ាំទឹកផ្លែឈើសុទ្ធតិចជាងមួយកែវក្នុងមួយថ្ងៃ ហើយចំពោះកុមារដែលមានវ័យតិចជាង១ឆ្នាំ គឺមិនគួរញ៉ាំទឹកផ្លែឈើសុទ្ធឡើយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បន្ថែម Omega-3 ទៅក្នុងរបបអាហារប្រចាំថ្ងៃ តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
សុខាភិបាល
បន្ថែម Omega-3 ទៅក្នុងរបបអាហារប្រចាំថ្ងៃ តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
Omega-3 គឺជាអាស៊ីតខ្លាញ់សំខាន់មួយដ៏សំខាន់សម្រាប់សុខភាព។ Omega-3 មានតួនាទីកាត់បន្ថយការរលាក ធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង និងជួយដល់មុខងារខួរក្បាល។ ប្រភពសំខាន់នៃOmega-3 គឺត្រី និងប្រេងត្រី ប៉ុន្តែបន្លែខ្លះក៏អាចផ្តល់បរិមាណអូមេហ្គា-3 មួយចំនួនផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឈប់បង្អត់បាយល្ងាច ៖ បើអ្នកចង់ស្រកគីឡូដោយមិនបំផ្លាញក្រពះ
សុខាភិបាល
ឈប់បង្អត់បាយល្ងាច ៖ បើអ្នកចង់ស្រកគីឡូដោយមិនបំផ្លាញក្រពះ
មនុស្សជាច្រើនយល់ច្រឡំថា ការបង្អត់បាយល្ងាច គឺជាផ្លូវកាត់ដែលលឿនបំផុតក្នុងការសម្រកទម្ងន់ ។ ប៉ុន្តែការពិត ការធ្វើបែបនេះមិនត្រឹមតែមិនអាចជួយឱ្យអ្នកស្រកគីឡូបានយូរអង្វែងនោះទេ ថែមទាំងជាការធ្វើទារុណកម្មក្រពះ និងប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរទៀតផង។ នេះ គឺជាហេតុផលដែលអ្នកគួរ ឈប់បង្អត់បាយល្ងាច និងវិធីសាស្ត្រញ៉ាំឱ្យរាងស្អាតដោយមិនបារម្ភពីរឿងដំបៅក្រពះ៖
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ
សុខាភិបាល
មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ
ក្មេងៗភាគច្រើនមិនចូលញ៉ាំបន្លែ-ផ្លែឈើនោះទេ ពេលញ៉ាំម្តងៗ កាលណាឃើញមានជាប់បន្លែអីតិចតួច ដឹងតែរើសចេញហើយ។ ការទម្លាប់ញ៉ាំតែសាច់ មិនសូវញ៉ាំបន្លែ-ផ្លែឈើ អាចនឹងប៉ះពាល់ដល់ការលូតលាស់ ក្មេងៗ ងាយនឹងមានជំងឺ។ នៅក្នុងឯកសារ “ការចិញ្ចឹម និងគាំពារទារក និងកុមារដើម្បីសុខភាពរាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ” ចងក្រងដោយ កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា របបអាហារកូន ត្រូវតែមានអាហារ ៣ ក្រុមនេះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ
សុខាភិបាល
ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ
ពិតណាស់ថាមនុស្សយើងគ្មានអ្នកណាម្នាក់មិនចង់បានសុខភាពល្អនោះទេ តែមិនមែនគ្រប់គ្នាសុទ្ធតែអនុវត្តបានទម្លាប់ល្អដើម្បីរក្សាសុខភាពឲ្យនៅរឹងមាំនោះទេ។ ទម្លាប់មួយចំនួនថ្វីដ្បិតតែមើលទៅសាមញ្ញ តែមនុស្សមិនតិចនាក់ទេមិនអាចធ្វើបាន ជាហេតុនាំឲ្យសុខភាពក៏មិនល្អទៅតាមហ្នឹងដែរ។ តើទម្លាប់អ្វីខ្លះជួយឲ្យមនុស្សយើងមានសុខភាពល្អ?
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អត្ថប្រយោជន៍ផ្លែស្រកានាគដ៏អស្ចារ្យបំផុត ដែលអ្នកគួរតែទទួលទាន
សុខាភិបាល
អត្ថប្រយោជន៍ផ្លែស្រកានាគដ៏អស្ចារ្យបំផុត ដែលអ្នកគួរតែទទួលទាន
និយាយដល់ផ្លែស្រកានាគ គ្នាយើងពិតជាស្គាល់ច្បាស់ណាស់ ផ្លែនេះមិនត្រឹមតែមានតម្លៃសមរម្យទេ ថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ ក្រៅពីរសជាតិ គ្នាយើងដឹងទេថាផ្លែស្រកានាគមានគុណប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទាន “ទឹកដូង” ចំពោះសុខភាពរាងកាយ
សុខាភិបាល
អត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទាន “ទឹកដូង” ចំពោះសុខភាពរាងកាយ
ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អាស៊ីដ និងស្ករ ក្នុងផ្លែក្រូចអាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?
សុខាភិបាល
អាស៊ីដ និងស្ករ ក្នុងផ្លែក្រូចអាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?
គ្រប់គ្នាប្រហែលជាមិនសូវគិតដល់ទេថាក្រូចអាចធ្វើឲ្យធ្មេញយើងមានបញ្ហាបាន។ ក្រូចមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានផ្ទុកអាស៊ីដ និងស្ករផងដែរ។ អាស៊ីដ និងស្ករនេះហើយ ដែលអាចបង្កជាបញ្ហាដល់ធ្មេញយើងបាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត