ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
មន្ទីរការងារ ខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»
ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»


សេចក្តីប្រកាសព័ត៌មាន
មន្ទីរការងារខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»
កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងបងប្អូនកម្មករនិយោជិតជាង២០០នាក់។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកសាលាក្រៅ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ លើកទី១៩
រដ្ឋបាលស្រុកសាលាក្រៅ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ក្រោមប្រធានបទ “ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន” ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ។


សេចក្តីប្រកាសព័ត៌មាន
សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បើកវគ្គផ្សព្វផ្សាយ ស្ដីពីគោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស
លោក រាម សុមិត្រ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)ខេត្តប៉ៃលិន តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីគោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុប១៥០រូប នៅសាខាប.ស.ស ខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
អភិបាលខេត្តប៉ៃលិន ទទួលជួបជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្ដែងការគួរសម ជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តប៉ៃលិន ចំនួន ២៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីជាផ្លូវការ
រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចូលកាន់មុខតំណែងថ្មី ដល់មន្ត្រីរាជការក្នុងរចនាសម័្ពន្ធរដ្ឋបាលខេត្ត ចំនួន ២៣រូប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តប៉ៃលិន បិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ
បិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ

