ព័ត៌មានក្នុងខេត្ត

ពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបការងារខែមិថុនា និងពង្រឹងផែនការសន្តិសុខសម្រាប់ខែកក្កដា ឆ្នាំ២០២៦
សន្តិសុខសង្គម
ពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបការងារខែមិថុនា និងពង្រឹងផែនការសន្តិសុខសម្រាប់ខែកក្កដា ឆ្នាំ២០២៦
ពន្ធនាគារខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំមួយស្តីពី «ការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក្នុងគោលបំណងពិភាក្សាផ្ដោតលើការងារគ្រប់គ្រងជនជាប់ឃុំ និងពង្រឹងផែនការសន្តិសុខ ក្នុងពន្ធនាគារ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ប្រជាពលរដ្ឋឃុំស្ទឹងកាច់ សម្តែងក្តីសប្បាយរីករាយ ខណៈសមត្ថកិច្ចជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់មូលដ្ឋាន
សន្តិសុខសង្គម
ប្រជាពលរដ្ឋឃុំស្ទឹងកាច់ សម្តែងក្តីសប្បាយរីករាយ ខណៈសមត្ថកិច្ចជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់មូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលសមត្ថកិច្ចជំនាញផ្នែកអត្តសញ្ញាណកម្ម បានចុះមកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនពួកគាត់ផ្ទាល់ដល់មូលដ្ឋាន។ យុទ្ធនាការនេះ ត្រូវបានអនុវត្តដោយផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្ទឹងកាច់ ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យកៀកជិតប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ការប្រឡងប្រណាំងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពត្រូវផ្អែកលើកលក្ខណៈសម្បត្តិ៣ និងយន្តការគាំទ្រ៣
សន្តិសុខសង្គម
ការប្រឡងប្រណាំងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពត្រូវផ្អែកលើកលក្ខណៈសម្បត្តិ៣ និងយន្តការគាំទ្រ៣
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តប៉ៃលិនចំនួន២រូប នៅសាលប្រជុំសាលាខេតប៉ៃលិន បានលើកឡើងថា ដើម្បីចូលរួមក្នុងការប្រឡងប្រណាំងគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ត្រូវឈរលើលក្ខណៈសម្បត្តិ៣ចំណុច និងយន្តការគាំទ្រចំនួន៣ រួមមាន៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ - មានសណ្ដាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរ និងចំណុចចុងក្រោយ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ ដោយឡែកសម្រាប់សកម្មភាពគាំទ្រ នៃការអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពទាំ៣ដែល រដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់រួមមាន៖ ការផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្តចាំបាច់ជូនសាធារណៈជន - ការចុះធ្វើវេទិការសាធារណៈ ដើម្បីប្រមូលតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវទទួលយកសំណើ សំណូមពរ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងទី៣ត្រូវពង្រឹង ពង្រើកចលនាប្រជាការពារក្នុងមូលដ្ឋានដែលជាផ្នែកមួយសំខាន់សម្រាប់សុវត្ថិភាពភូមិ ឃុំ/សង្កាត់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត